ជួយ​ទិញ​ផ្លែ​ឈើ​ធម្មជាតិ តាចេក ផង គាត់​នៅ​គិរីរម្យ

កម្សាន្ត

បងប្អូន​ដែល​​ទៅ​លេង​រមណីយដ្ឋាន​គិរីរម្យ ចង់​ញ៉ាំ​ផ្លែ​ឈើ​ធម្មជាតិ អាច​ឆៀងចូល​តូប កូន​ស្រី​តារា​កំប្លែង​នាយ​ចេក​នៅ ត្រង់​ស្ពាន​ទី២ ឬ​អ្នក​ភ្នំពេញ​ដែល​ចង់​បាន ក៏​អាច​កម្មង់​បាន​ដូច​គ្នា នោះ តា​ចេក នឹង​ដឹក​មក​ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


តា​ចេក​ថ្លែង​ឲ្យ​ដឹង​​ថា លោក​​មាន​កូន​ស្រី​ម្នាក់​​បាន​ទៅ​រក​ស៊ី​លក់​ផ្លែ​ឈើ​នៅ​ស្ពាន​​ទី​២ ផ្លូវ​ឡើង​ទៅ​ភ្នំ គិរីរម្យ ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​នោះ​លោក​តែង​តែ​ទៅ​លេង​ញឹក​ញាប់។លោក​ថា នៅ​ទី​នោះ​បច្ចុប្បន្ន​ដល់​រដូវ​​ផ្លែ​ឈើ​ច្រើន​មិន​ថា ធូរ៉េន សាវម៉ាវ ដូង កំពីង​រាជ គឺ​​សំបូរ​ខ្លាំង​ណាស់ ដូច​នេះ បើ​សិន​ជា​បង​​ប្អូន​​ទៅ​លេង​ទី​នោះ សូម​ជួយ​ទិញ​កូន​ស្រី​លោក​ផង ហើយ​ចំពោះ​អ្នក​ភ្នំពេញ​វិញ ​អាច​​ទាក់​ទង​បាន លោក​នឹង​ឲ្យ​កូន​ស្រី​​ផ្ញើ​មក ដឹក​ឲ្យ​ដល់​ផ្ទះ​តែ​ម្ដង ​តម្លៃ​វិញ​លក់​ដូច​គេ​ដូច​ឯង។




ការ​ទៅ​​​លក់​ផ្លែង​ឈើ​ នៅ​ផ្លូវ​ឡើង​ទៅ​រមណីយដ្ឋាន​គិរីរម្យ របស់​​​តាចេក មិន​ទៅ​លក់​ជា​ប្រចាំ​ឡើយ ពោល ដូច​បាន​លើក​ឡើង គឺ​លោក​ទៅ​ជួយ​លក់​ពេល​តែ​ទៅ​លេង​កូន​​ស្រីៗ និង ចៅៗ​ម្ដង​​ម្កាល​ប៉ុណ្ណោះ ទីតាំង​​ប្រកប​អាជីវកម្ម​អចិន្ត្រៃយ៍​របស់​លោក គឺ​លោក​នៅ​តែ លក់​ភេសជ្ជៈ​គ្រប់​មុខ​នៅ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ផ្លូវ​ទៅ​ទន្លេបាទី​ ម្ដុំ​ហួស​រង្វង់​មូល​គូរ​ស្រូវ ដដែល។ ដូច​នេះ​ប្រសិន​បើ​បង​ប្អូន​ចង់​ជួយ​ទិញ​ផ្លែ​ឈើ​ធម្មជាតិ​ពី តា​ចេក អាច​ទាក់​ទង​លេខ​ទូរសព្ទ លោក​ផ្ទាល់ 012704372។