មន្ត្រីជាន់ខ្ពស់សិង្ហបុរីពីររូប ប្រកាសដើរចេញពីតំណែង ក្រោយចាប់បានសាង​សេ្នហា​លួចលាក់

អន្តរជាតិ

ប្រធានសភា លោក Tan Chuan-Jin និងសមាជិកសភា អ្នកនាង Cheng Li Hui បានប្រកាសលាលែងចេញពីតំណែងនៅក្នុងសភា និងគណបក្សសកម្មភាពប្រជាជន (PAP) បន្ទាប់ពីត្រូវគេចាប់បានថា បានសាងទំនាក់ទំនងស្នេហាលួចលាក់ ជាមួយគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលាលែងចេញពីតំណែងរបស់មន្ត្រីជាន់ខ្ពស់ពីររូបនេះ ត្រូវបានប្រកាសជាផ្លូវការដោយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នៅថ្ងៃចន្ទនេះ។ ខណ:ពេលដែលការលាលែងចេញពីតំណែងរបស់សមាជិកជាន់ខ្ពស់នេះ គឺជារឿងកម្រនឹងកើតមាន នៅក្នុងប្រទេសិង្ហបុរី ចាប់តាំងពីគណបក្ស PAP ចូលកាន់អំណាច ចាប់ពីឆ្នាំ ១៩៥៩ និងមុនពេលរដ្ឋទទួលបានឯករាជ្យភាព ក្នុងឆ្នាំ ១៩៦៥ មក ។

មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រី លោក លី បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា លោក Tan និងអ្នកនាង Cheng នៅតែបន្តទំនាក់ទំនងស្នេហារបស់ពួកគេ បើទោះបីជាកន្លងមក ត្រូវបានប្រាប់ឱ្យបញ្ឈប់ក៏ដោយ ។

គួរឱ្យដឹងផងដែរថា លោក Tan ដែលបានរៀបការ និងមានកូនពីរនាក់រួចទៅហើយនោះ ក៏បានចេញមុខទទួលស្គាល់កំហុស ហើយបានស្នើសុំលាលែងចេញពីតំណែងតែម្តង។ ស្របពេលអ្នកនាង Cheng ដែលបានចូលបម្រើក្នុងសភា តាំងពីឆ្នាំ ២០១៥ មកនោះ មិនទាន់មានសារព័ត៌មានណាអាចទាក់ទងទៅ ដើម្បីសុំអត្ថាធិប្បាយបាននៅឡើយទេ ខណ:ទំព័រហ្វេសប៊ុករបស់អ្នកនាង ក៏ត្រូវបានបិទ ចាប់តាំងពីការប្រកាស នេះផងដែរ ៕