គម្រោងសង់អគាររដ្ឋបាល និងផ្លូវច្រកព្រំដែនអន្តរជាតិ(ស្ទឹងបត់-បានណងអៀន) សម្រេចជាង ៨៥%

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមថ្ងៃ១៧ ខែកក្កនេះ អគាររដ្ឋបាលនៃច្រកទ្វារព្រំដែនកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រចការសាងសង់បានជាង ៨៥ ភាគរយហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសារធារណការ និងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ កម្ពុជាកំពុងសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិ ស្ទឹងបត់-បានណងអៀន និងខ្សែផ្លូវតភ្ជាប់ ទៅកាន់ផ្លូវជាតិលេខ៥ និងសម្រេចវឌ្ឍនភាពការងារបានជាង ៨៥% ហើយ បើគិតត្រឹមនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ។

ក្រសួងសារធារណការ បានបន្តថា៖ «គម្រោងនេះ មានគោលបំណងបង្កើនទំហំពាណិជ្ជកម្ម និងជួយសម្រួលដល់កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន»។

តាមរយៈសមិទ្ធផលទាំងនេះនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន បានអះអាងថា គឺពិតជាបានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារ និងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល។

គួររម្លឹកដែរថា រដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចលើឥណទានសម្បទានក្នុងដំណើរការសាងសង់គម្រោងច្រកព្រំដែនអន្តរជាតិ(ស្ទឹងបត់-បានណងអៀន)នេះ ក្រោម​ទឹកប្រាក់ប្រមាណ ២៦.៥លានដុល្លារអាមេរិក៕

អត្ថបទ៖ ពិសី