ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ ម្ចាស់ហាងពេជ្រ បុប្ផាគន្ធ ជា «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​​​​​​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ ​លោកស្រី បាខាល់ បុប្ផាគន្ធ​ ជា​ «ឧកញ៉ា» ​នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី បាខាល់ បុប្ផាគន្ធ ត្រូវ​បាន​គេ​ស្គាល់​ថា​​ជា ម្ចាស់​ហាងពេជ្រ បុប្ផាគន្ធ (Bophakun Jewelry) ទិញ-លក់គ្រឿងអលង្ការគ្រប់ប្រភេទ ដែល​ទទួលស្គាល់ពីស្ថាប័នពេជ្រ GIA អន្តរជាតិ មានទីតាំង​ស្ថិតនៅ​ផ្លូវកម្ពុជា​ក្រោម សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយ​ទទួល​បាន​គោរមងារ​ឧកញ៉ា​ ពី​ព្រះមហាក្សត្រ ​​លោក​ស្រី បាខាល់ បុប្ផាគន្ធ ​​បាន​​​​បង្ហោះ​សារ​​ កាល​ពី​ថ្ងៃទី​១៧ ខែកក្កដា ម្សិល​មិញ​យ៉ាង​ដូច្នេះ​ថា៖ “នេះជាមហាកិត្តិយសយ៉ាងឧត្តុង្គឧត្តម​បំផុត ​សម្រាប់​ទូលព្រះបង្គំ​នាង​ខ្ញុំ និងក្រុមគ្រួសារ។ ទូលព្រះបង្គំនាងខ្ញុំ នឹងខិតខំ​ឱ្យ​កាន់តែខ្លាំងបន្ថែមទៀត ​ដើម្បីចូលរួម​ជួយសង្គមជាតិ​យើង”៕