គំនិតច្នៃប្រឌិតដ៏សម្បូរបែប ចម្ការល្ម៉ើរបស់ឧកញ៉ាម្នាក់ កំពុងទទួលបានការគាំទ្រខ្លាំង

ជុំវិញ​ឧកញ៉ា

ចម្ការល្ម៉ើ ឬហៅថា ចម្ការតាខ្នារបស់លោកឧកញ៉ា លីម ប៊ុណ្ណា កំពុងទទួលបានការគាំទ្រខ្លាំង​ពីសំណាក់​អតិថិជន​ទាំងក្នុងនិងក្រៅប្រទេស មន្រ្តីគ្រប់ជាន់ថ្នាក់ ដោយសារតែគំនិតច្នៃប្រឌិត ប្រកបដោយភាពប៉ិនប្រសព្វ ដោយមានការកែច្នៃផ្លែល្ម៉ើទៅបញ្ចូលព្រមទាំងបង្កើតបានភេសជ្ជៈជាច្រើនមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចម្ការតាខ្នារបស់លោកឧកញ៉ា លីម ប៊ុណ្ណា និងលោកជំទាវ ថុង ធីតា ត្រូវបានបង្កើតឡើងតាំងពី​ឆ្នាំ២០១៦​ មកម្ល៉េះ ហើយមកទល់ពេលនេះ​មានរយៈពេល៧ឆ្នាំហើយ ដោយមានទីតាំងស្ថិតនៅខេត្តកំពង់ធំ។ ចម្ការនេះ ត្រូវបានដាំដុះដោយយកចិត្តទុកដាក់ខ្ពស់ពីអ្នកជំនាញផ្នែកកសិកម្ម ក្នុងការមើលថែ ទើបធ្វើឱ្យល្ម៉ើមានរសជាតិ ឆ្ញាញ់ ស្រួយ ផ្អែម និងមិនចត់។

បើតាមអ្នកជំនាញមើលថែដំណាំល្ម៉ើនៅក្នុងចម្ការលោកឧកញ៉ា បានឱ្យដឹងថា នៅក្នុងការដាំដុះល្ម៉ើនេះ គឺ​ចាយ​ពេលអស់៧ឆ្នាំ ​ទើបទទួលបានទិន្នផលល្អៗ​បែបនេះ​ត្រូវចិត្តអតិថិជនចង់បាន។ លោកបន្តថា៖ ” ល្ម៉ើនៅ​ចម្ការ​តាខ្នានេះ ជាប្រភេទល្ម៉ើហូបស្រស់ ដាំដុះដោយធម្មជាតិ មិនប្រើសារធាតុគីមីឡើយ ដោយនៅក្នុងមួយឆ្នាំៗ អាច​ប្រមូលទិន្នផលបានជិត៦០តោន”។

ថ្លែងនៅក្នុងវីដេអូ ស្ថិតនៅក្នុងចម្ការតាខ្នា អ្នកគាំទ្រ បាននិយាយថា៖ “ចំណុចពិសេសនៅក្នុងចម្ការនេះ ក្រៅពី​ល្ម៉ើធម្មជាតិ គឺមានកាហ្វេល្ម៉ើ ដោយកាហ្វេនេះមិនប្រើស្ករទេ ជំនួសវិញដោយទឹកល្ម៉ើ។ ហើយរសជាតិនេះ​គ្មាន​នៅ​កន្លែងផ្សេងនោះទេ មានតែនៅក្នុងចម្ការតាខ្នាមួយប៉ុណ្ណោះ។ ក្រៅពីការហ្វេល្ម៉ើ ក៏មានផងដែរនូវ ទឹកល្ម៉ើ​ស្រស់ និងល្ម៉ើទឹកដោះគោជាដើម”។

សូមជម្រាបជូនផងដែរថា លោកឧកញ៉ា លីម ប៊ុណ្ណា គឺជាអគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប (LBN Group) ដែលជាក្រុមហ៊ុនបណ្ដុំទៅដោយអាជីវកម្មជាច្រើនរួមមាន អចលទ្រព្យ និង​សំណង់, វិស័យ​កសិកម្ម និង​ឧស្សាហកម្ម, ការ​ដឹក​ជញ្ជូន និង​​នាំ​ចេញ​នាំ​ចូល, ស្ថានីយប្រេងឥន្ធនៈ និង​មីនីម៉ាត, ភោជនីយ​ដ្ឋាន និង​ហាង​កាហ្វេ, សណ្ឋាគារ និង​ស្កាយបារ, ក្លឹប​បាល់ទាត់, ម៉ាស្សា ស្បារ និង​ខេធីវី, រមណីយដ្ឋាន និង​តំបន់​អេកូទេសចរណ៍ និង​សហគ្រាស​កែច្នៃ​ផ្លែឈើ៕

អត្ថបទ៖ សុធា