វៀតណាមគ្រោងនឹងសាងសង់ផ្លូវរថភ្លើងចំនួន ២ខ្សែ មុនឆ្នាំ២០៣០

អន្តរជាតិ

គម្រោងវិនិយោគលើការសាង់សង់ផ្លូវរថភ្លើងចំនួន ២ខ្សែ ត្រូវបានក្រសួងដឹកជញ្ជូនរបស់វៀតណាម(MOT)បញ្ជាក់ថា ខ្លួនកំពុងរៀបចំសម្រាប់ការកៀរគរទុន ដោយគម្រោងនេះនឹងចាប់ផ្តើមមុនឆ្នាំ២០៣០។ នេះបើតាមការអោយដឹងពីសារព័ត៌មាន VN Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញគម្រោងទាំងពីរនៃការសាង់សង់ផ្លូវរថភ្លើង Lao Cai-Hai Phong និង Bien Hoa-Vung Tau ដែលតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រនោះ ត្រូវការទុនសរុបប្រមាណ ១៧ពាន់លានដុល្លារ។

តាមការសិក្សាលំអិតលើគម្រោងផ្លូវដែក Bien Hoa-Vung Tau ដែលមានរង្វាស់ ១,៤៣៥មីលីម៉ែត្រ និងមានប្រវែង ១២៨គីឡូម៉ែត្រ ត្រូវការទុនវិនិយោគសរុបប្រមាណ ៦,២ពាន់លានដុល្លារ ខណៈគម្រោង Lao Cai-Hanoi-Hai Phong ដែលមានប្រវែង ៣៨០គីឡូម៉ែត្រ ត្រូវបានសិក្សាលំអិតជាស្ថារពរ ដោយត្រូវការទុនវិនិយោគសរុបចំនួនប្រមាណ ១១ពាន់លានដុល្លារ។

សូមរំលឹកផងដែរថា កាលពីពេលថ្មីៗនេះ សាជីវកម្មផ្លូវដែករបស់វៀតណាម(VNR)បានបង្ហាញថា ត្រឹមរយៈពេលត្រឹម៦ខែដំបូងនៃឆ្នាំ២០២៣នេះ ប្រាក់ចំណូលសរុបរបស់ខ្លួនបានកើនឡើងដល់ ៣,៧ពាន់ពាន់លានដុង ឬស្មើរនឹង ១៥៦,៤លានដុល្លារ កើនឡើងប្រមាណ ១៧ភាគរយបើធៀបនឹងឆ្នាំមុន៕