លោក Zelenskyy៖ កិច្ចព្រមព្រៀងសមុទ្រខ្មៅគួរតែបន្ត ទោះបីជារុស្សីដកខ្លួនក៏ដោយ

អន្តរជាតិ

ថ្មីៗនេះ រុស្សីបានបដិសេធមិនបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅទៀតឡើយ ដោយបញ្ឈប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ពិភពលោក ប៉ុន្តែយ៉ាងណា ប្រធានាធិបតីអ៊ុយក្រែនបានលើកឡើងថា ការនាំចេញគ្រាប់ធញ្ញជាតិ​ពីកំពង់ផែសមុទ្រខ្មៅគួរតែបន្ត ទោះបីជារុស្សីដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក៏ដោយ។នេះបើតាមការអោយដឹងពីសារព័ត៌មាន Aljazeera ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
In this photo provided by the Ukrainian Presidential Press Office, Ukrainian President Volodymyr Zelenskyy addresses the nation on a live TV broadcast in Kyiv, Ukraine, Tuesday, Feb. 22, 2022. President Zelenskyy has told the nation that Ukraine is “not afraid of anyone or anything.” He spoke during a chaotic day in which Russia appeared to be moving closer to an invasion, with President Vladimir Putin recognizing separatist regions of eastern Ukraine and then ordering forces there.(Ukrainian Presidential Press Office via AP)

 ប្រធានាធិបតីអ៊ុយក្រែន​លោក Volodymyr Zelenskyy បាននិយាយថាគ្មាននរណាម្នាក់មានសិទ្ធបំផ្លាញសន្តិសុខស្បៀងអាហាររបស់ប្រទេសណាមួយបានឡើយ ហើយពិភពលោកអាចប្រកាសប្រាប់រុស្សីបានថា ខ្លួនមិនអនុញ្ញាតអោយរុស្សីធ្វើរឿងមិនត្រឹមត្រូវបែបនេះឡើយ។

យ៉ាងណាមិញ លោកប្រធានាធិបតីអ៊ុយក្រែនក៏បានលើកឡើងនៅក្នុងគណនី Twitter របស់លោកផ្ទាល់ផងដែរថា ការដកខ្លួនរបស់រុស្សី គឺជាការប៉ុនប៉ងមួយទៀតរបស់រុស្សី ក្នុងការបង្កើតភាពអត់ឃ្លាន និងធ្វើអោយទីផ្សារអាហារពិភពលោកមានអស្ថិរភាព។

មួយវិញទៀតលោកលើកឡើងថា ការនាំចេញរបស់អ៊ុយក្រែនបានផ្គត់ផ្គង់ស្បៀង​ដល់ប្រជាជនបានប្រមាណ ៤០០លាននាក់ ដែលពឹងផ្អែកលើការនាំចេញអាហាររបស់អ៊ុយក្រែន ហើយរុស្សីមិនអាចដាក់តម្លៃនៃការផ្គត់ផ្គង់ដ៏សំខាន់បែបនេះបានតាមតែចិត្តនោះទេ។

លោកក៏បានបន្ថែមដែរថា​ ការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែរបស់អ៊ុយក្រែនគួរតែបន្ត បើទោះបីជាមាន ឬគ្មានការចូលរួមពីរុស្សីក៏ដោយ។

សូមជម្រាបផងដែរថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន គឺជាកិច្ចព្រមព្រៀងដែលអនុញ្ញាតអោយកប៉ាល់អាចដឹកទំនិញបានយ៉ាងមានសុវត្ថិភាពតាមច្រករបៀងក្នុងដែនទឹកសមុទ្រខ្មៅ ពីកំពង់ផែអ៊ុយក្រែន ខណៈកិច្ចព្រមព្រៀងនេះ ត្រូវបានសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ នាខែកក្កដា ឆ្នាំ២០២២​៕