មេធំស្ថាបនិកបុរី ប៉េងហួត ទទួលបានគោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» ដល់ ឧកញ៉ា ថៃ ជាហួត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៦០៨។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់ឧកញ៉ា ថៃ ជាហួត ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

បើនិយាយពីឧកញ៉ា ថៃ ជា ហួត មានមនុស្សមិនច្រើនទេ ដែលស្គាល់ឧកញ៉ារូបនេះហើយដែលជាមគ្គុទេសន៍ និងជាស្ថាបនិកដ៏ឆ្នើម ក្នុងវិស័យសាងសង់ និងសាងសង់ ហើយតែងតែមើលឃើញពីចក្ខុវិស័យវែងឆ្ងាយនៅក្នុងការអភិវឌ្ឍបុរី លំនៅឋាននៅកម្ពុជា។ ឧកញ៉ា ថៃ ជាហួត គឺជាអគ្គនាយកក្រុមហ៊ុនបុរី ប៉េង ហួតគ្រុប ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៥។

ឧកញ៉ា ថៃ ជាហួត បានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកទៅលើការអភិវឌ្ឍ បុរី លំនៅឋាន ប៉េង ហួត រាប់សិបគម្រោងរាប់ម៉ឺនខ្នងផ្ទះនៅក្នុងរាជធានីភ្នំពេញ និងជាយរាជធានីភ្នំពេញ។

គិតមកដល់បច្ចុប្បន្នលោកឧកញ៉ា ថៃ ជាហួត ដែលជាអ្នកជំនួញវិស័យអចលនទ្រព្យ ដ៏លេចធ្លោរ និក្តោបក្តាប់តំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញ ហើយបាននឹងកំពុងបង្កើតគម្រោងធំៗជាច្រើនកន្លែងប្រមាណជាង ៣៦គម្រោងឡើយ។

បច្ចុប្បន្នឧកញ៉ា ថៃ ជាហួត ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា៕