ចិនចាត់ទុកការរារាំងដំណើរទស្សនកិច្ចរបស់អនុប្រធាធិបតីតៃវ៉ាន់ ទៅអាមេរិកជា “អាទិភាព”

អន្តរជាតិ

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិនបានចាត់ទុកថា ការរារាំងដំណើរទស្សនកិច្ចរបស់​អនុប្រធានាធិបតីតៃវ៉ាន់ William Lai ទៅកាន់សហរដ្ឋអាមេរិក នាខែក្រោយ គឺជាអាទិភាព​សំខាន់​មួយ ខណៈ​រដ្ឋាភិបាលក្រុងប៉េកាំង ក៏បាន​ប្រឆាំងយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចមួយនេះផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
FILE PHOTO: Taiwan’s Vice President William Lai makes a speech at the ruling Democratic Progressive Party annual congress in Taipei, Taiwan July 16, 2023. REUTERS/Ann Wang/File Photo

រំលឹកបន្តិចថា លោក Lai បានប្រកាសពីដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក អំឡុង​ការ​ធ្វើ​ដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដើម្បីអបអរសាទរ​ការចូលកាន់តំណែង​ប្រធានាធិបតី​នៅទីនោះ នាថ្ងៃទី ១៥ ខែសីហា ដែលធ្វើឲ្យ​រដ្ឋាភិបាលចិន​មាន​ការ​ខឹងសម្បារជាខ្លាំង និងថ្កោលទោសលោក Lai ថាជា ជនផ្ដាច់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ទន្ទឹមនឹងនោះ ឯករដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Xie Feng បានប្រាប់នៅវេទិកា Aspen Security Forum ថា “តៃវ៉ាន់ គឺជាចំណែកមួយនៃប្រទេសចិន” ហើយមហាអំណាចអាស៊ីមួយនេះ​ចង់បាន​ “ការរួបរួមដោយសន្តិភាព” ប៉ុន្តែជនផ្ដាច់ខ្លួនតៃវ៉ាន់ បែរជា​ព្យាយាម​សុំជំនួយពីអាមេរិក​ទាំងទទឹងទិសទៅវិញ។

លោក Feng បាននិយាយថា៖ បច្ចុប្បន្ន​វាគឺជាអាទិភាពរបសយើង ក្នុងការបញ្ឈប់ដំនើរទស្សន​កិច្ចរបស់ Lai Ching-te ទៅកាន់សហរដ្ឋអាមេរិក ដែលវាប្រៀបដូចជា​ការគម្រាមកំហែង មកកាន់​ប្រទេសចិន។

គួរជម្រាបបន្ថែមថា លោក Lai គឺជាអនុប្រធានាធិបតី ហើយក៏ជា​បេក្ខភាពប្រធានាធិបតី​មាន​ការ​គាំទ្រខ្ពស់បំផុតមួយរូបផងដែរ សម្រាប់ការបោះឆ្នោតដែលគ្រោងនឹងធ្វើនាឆ្នាំក្រោយ ខណៈកន្លង​មក​លោកធ្លាប់អះអាងថា មានសមត្ថភាព​ក្នុងការ​បង្កើតសន្តិភាពជាមួយចិន ប៉ុន្តែ​មិនទាន់បានអី​ផង លោកក៏ធ្វើឲ្យចិនខឹងសម្បារបាត់ទៅហើយ៕