ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តីទទួលបេសកកម្មពិសេស កាលពីពេលថ្មីៗនេះបានអញ្ជើញដឹកនាំគណប្រតិភូទៅកាន់ទីក្រុងបាងកកដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំមុស្លិមថៃ ក្នុងពិធីអបអរសាទរ និងជូនពរចំពោះលោក Wan Muhamad Noor Matha (ថៃមុស្លិម) ដែលទើបទទួលបានឡើងកាន់តំណែងជាប្រធានរដ្ឋសភាថៃ នៅមជ្ឈមណ្ឌលឥស្លាម។
ឧកញ៉ា អូស្មាន ហាស្សាន់ គឺជាបេសកជនពិសេសនៃកម្ពុជា ប្រចាំនៅអង្គការសហប្រតិបត្តិការឥស្លាម ហៅកាត់ថា OIC ដែលមានរដ្ឋជាសមាជិក OIC ចំនួន ៥៧ប្រទេសតំណាងប្រជាជន ជិត ២ពាន់លាននាក់។ លោកឧកញ៉ាក៍សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌឫស្សីកែវ
សូមជម្រាបជូនថា មេដឹកនាំគណបក្ស Prachachat លោក Wan Muhamad Noor Matha ដែលមានវ័យ ៧៩ ឆ្នាំត្រូវបានជ្រើសរើសជាប្រធានសភាថ្មី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងតួនាទីជាប្រធានសភា លោក Wan Noor កោះហៅសម័យប្រជុំរួមនៃសភា និងព្រឹទ្ធសភាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី៕