អ្នកឧកញ៉ា ឧកញ៉ា ម្ចាស់អាជីវកម្ម៤២រូប សម្តេតេជោ ហ៊ុន សែន ទទួលស្គាល់ជាប្រធាន-អនុប្រធាន ហិរញ្ញឹក និងអគ្គលេខាធិការសភាពាណិជ្ជកម្មអាណត្តិថ្មី

ជុំវិញ​ឧកញ៉ា

សមាសភាពស្ទើរតែទាំងស្រុងដូចនឹងអាណត្តិចាស់លើកទី៤ នៃសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ដឹកនាំការិយាល័យប្រតិបត្តិសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមអនុក្រឹត្យចំនួន៣ទំព័រចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានទទួលស្គាល់សមាសភាពការិយាល័យប្រតិបត្តិសភាពាណិជ្ជកម្ម អាណត្តិទី៥ ចំនួន ៤២រូប ក្នុងនោះឃើញសម្បូរទៅដោយអ្នកឧកញ៉ា ឧកញ៉ា ជាម្ចាស់ក្រុមហ៊ុនគ្រាក់ៗកំពុងរកស៊ីនៅប្រទេសកម្ពុជា។

ជាមួយគ្នានោះក៏ឃើញមានអ្នកឧកញ៉ា ឧកញ៉ា កំពុងកាន់តួនាទីជាប្រធានសភាពាណិជ្ជកម្មតាមបណ្តាខេត្តដែលមានមណ្ឌលតំណាងសភាពាណិជ្ជកម្មនោះជាច្រើន ទទួលស្គាល់ជាអនុប្រធាន។ លើសពីនេះ ក្នុងអនុក្រឹត្យដដែលក៏មានអ្នកឧកញ៉ា ឧកញ៉ាមួយចំនួនកំពុងកាន់តួនាទីជាប្រធានសមាគមផ្សេងៗគ្នាទៀតផង។

បើយោងអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ​អ្នកឧកញ៉ា ឧកញ៉ាម្ចាស់ក្រុមហ៊ុនល្បីៗច្រើនរូបក៏ត្រូវទទួលបានការសម្រេចនោះផងដែរ ដូចជា៖ អ្នកឧកញ៉ា ហុង ពីវ, អ្នកឧកញ៉ា លី ឃុនថៃ, អ្នកឧកញ៉ា វិញ ហួរ, ឧកញ៉ា លឹម ហេង, ឧកញ៉ា ថៃ ជាហួត, ឧកញ៉ា តែ តាំងប៉, ឧកញ៉ា លី ហុង, ឧកញ៉ា ប៊ុន ហៃ, ឧកញ៉ា អ៊ឹង សែ, ឧកញ៉ា ណាង សុធី ជាដើម៕