ឧកញ៉ាបណ្ឌិត គីមហ៊ាង ប្រធានស្ថាបនិកក្រុមហ៊ុន KW Cambodia ទូទាំងប្រទេស និងលោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកាបុរី វិមានសំណាង ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមផ្ញើសារអបអរសាទរឧកញ៉ា គឹម ម៉េងហួត អគ្គនាយកក្រុមហ៊ុន កប្បាស ឯ.ក ក្នុងឱកាសដែលលោកឧកញ៉ា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។
ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា នេះ ពិតជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងជាសក្ខីភាពឆ្លុះបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី លះបង់ ដោយមិនខ្លាចនឿយហត់ ដោយចំណាយ ទាំងពេលវេលា និងថវិការផ្ទាល់ខ្លួន របស់លោកឧកញ៉ា ក្នុងការជួយជ្រោមជ្រែងរាល់សកម្មភាពមនុស្សធម៌ និងតែងតែកៀរគរសប្បុរសជន ដើម្បីចូលរួមបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា និងកិច្ចការមនុស្សធម៌ជាច្រើន ដែលជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ និងជាឧត្តមប្រយោជន៍ជូន សាធារណៈជន និងប្រជាពលរដ្ឋកម្ពុជា។
នាឱកាសប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ លោកឧកញ៉ា គឹម ម៉េងហួត និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ និងសម្រេចបានជោគជ័យបន្ថែមទៀត ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ និងសូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕