នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកផ្សេងៗ សម្រាប់លោកអ្នកដែលមានបំណងចង់ធ្វើដំណើរកម្សាន្តលក្ខណៈលើភ្នំ មើលទេសភាពស្អាតៗ ជាមួយនឹងអាកាសធាតុត្រជាក់ ទទួលបានអារម្មណ៍ប្លែក គឺអាចអញ្ជើញទៅឧទ្យានបោះតង់គីរីរម្យ ដែលនៅទីនោះក៏មាន «ផ្ទះដើមឈើ» ភ្ជាប់ការស្នាក់នៅជាមួយនឹងធម្មជាតិ យ៉ាងស្ងប់ស្ងាត់ល្អ និងទេសភាពស្អាត មិនចាញ់នៅអឺរ៉ុប ឬបណ្តាប្រទេសជិតខាងនោះទេ។
អ្នកឧកញ៉ា សួរ វីរៈ ស្ថាបនិក ឧទ្យានបោះតង់គីរីរម្យ (Camping Park) និង រំដួលគីរីរម្យ រីស៊ត (Romdoul Kirirom Resort) ក៏បានបង្ហាញចំណាប់អារម្មណ៍ប្លែកជាមួយនឹងផ្ទះដើមឈើនេះផងដែរថា៖ “មិនមែននៅអឺរ៉ុបទេបងប្អូន គឺផ្ទះដើមឈើនៅឧទ្យានបោះតង់ស្រុកខ្មែរយើងនឹង រស់នៅជាមួយធម្មជាតិ។ សូម្បីខ្ញុំក៏ច្រឡំថានៅស្រុកគេដែរ”។
សូមជម្រាបថា ឧទ្យានបោះតង់គីរីរម្យ មានទីតាំងនៅលើកំពូលភ្នំឧទ្យានជាតិគីរីរម្យ។ លោកអ្នកដែលមានបំណងចង់ទៅលេងកម្សាន្ត និងបោះតង់នៅ Camping Park អាចធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួន ម៉ូតូ ឬក៏អាចតាមរយៈរថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ បានផងដែរ ហើយអាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម ឬអាចកក់កន្លែងបោះតង់ជាមុន តាមរយៈលេខទូរស័ព្ទ 078/068 600 012៕