សហគ្រិនវ័យក្មេងម្នាក់ទទួលបានគោរមងារ «ឧកញ៉ា» ពីព្រះមហាក្សត្រ

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ ព្រះបាទ ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​កម្ពុជា ត្រាស់បង្គាប់​ផ្តល់​គោរមងារ​ លោក សឹង ចាតវិជ្ជា ជា ​«ឧកញ៉ា» នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៦១៦។ ការផ្តល់គោរមងារឧកញ៉ានេះ ធ្វើឡើង​តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សឹង ចាតវិជ្ជា ត្រូវបានគេស្គាល់ជាទូទៅថា គ្រូបណ្តុះបណ្តាលវគ្គជោគជ័យក្នុងប្រទេសកម្ពុជា ហើយក្រោយមកលោកក៏បានងែកមករកស៊ីក្នុងវិស័យគ្រឿងសំអាងវិញម្តងជាមួយគ្រួសាររបស់លោក៕