អ្នកជំនួញរកស៊ីកសិកម្មដ៏មានឥទ្ធិពលម្នាក់ត្រូវបានព្រះមហាក្សត្រ ផ្តល់គោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ឧកញ៉ា អាន ម៉ាឌី ជាអ្នកជំនួញជើងចាស់ដ៏មានសក្តានុពលម្នាក់ ដែលរកស៊ីស្ទើរតែគ្រប់វិស័យ ប៉ុន្តែវិស័យដែលគេមើលឃើញមានភាពលេចធ្លោជាងគេគឺវិស័យកសិកម្ម និងការនាំចេញ ដោយបានដាំដំណាំកៅស៊ូ និងនាំឈើចេញទៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» ដល់ ឧកញ៉ា អាន ម៉ាឌី ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៦០៦។

ការផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់ឧកញ៉ា អាន ម៉ាឌី ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ឧកញ៉ា ម៉ាឌី ជាអគ្គនាយកក្រុមហ៊ុន អាន ម៉ាឌី គ្រុប (AN MADY GROUP Co.,Ltd) ដែលវិនិយោគទៅលើការដាំកៅស៊ូ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈក្រុមហ៊ុននេះមានផ្ទៃដីដាំដុះរាប់ម៉ឺនហិចតា។

ក្រុមហ៊ុនឧកញ៉ាដ៏មានឥទ្ធិពលរូបនេះ កំពុងបោះទុនលើវិស័យកសិកម្មផ្នែកកៅស៊ូជាច្រើនខេត្ត រួមមាន៖ តំបន់ឧទ្យានជាតិវីរៈជ័យ តំបន់កន្ទុយនាគ ឋិតនៅស្រុកតាវែង ខេត្តរតនគិរី ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ប្រមាណជាង ៦ម៉ឺនហិចតា។

ឧកញ៉ា អាន ម៉ាឌី ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ហើយជាឈ្មួញដ៏មានឥទ្ធិពលម្នាក់ ត្រូវបានតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០៣/១៧២ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៣៕