Elon Musk ប្រកាសប្ដូរអត្តសញ្ញាណចាបខៀវរបស់ក្រុមហ៊ុន Twitter

អន្តរជាតិ

កាលពីពេលថ្មីៗនេះ មហាសេដ្ឋីអាមេរិក Elon Musk បានធ្វើការប្រកាស​ដ៏ភ្ញាក់ផ្អើលមួយ គឺផ្លាស់ប្ដូរអត្តសញ្ញាណក្រុមហ៊ុន Twitter ដែលគ្រប់គ្នា​ធ្លាប់តែចំណាំដោយសារ ឡូហ្គោចាបខៀវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ NYTimes បានបង្ហាញថា រូបភាពថ្មីដែល​នឹងប្រើប្រាស់​ជា​អត្តសញ្ញាណថ្មី​របស់ Twitter គឺអក្សរ X ដែលមានពណ៌ស លាយខ្មៅ ខណៈ​ម្ចាស់ក្រុមហ៊ុន​ Elon Musk ប្រដូចឡូហ្គោថ្មីក្រុមហ៊ុន ដូចនឹងកម្មវិធីពេញនិយមរបស់ចិន WeChat ដែលមាន​ទាំង​ប្រព័ន្ធផ្សព្វផ្សាយ ការផ្ញើសាររហ័ស និងសូម្បីតែកម្មវិធីទូទាត់សាច់ប្រាក់ ក៏អាចប្រើប្រាស់​តាមរយៈកម្មវិធីនេះបាន។

បន្ថែមពីនោះ មហាសេដ្ឋីអាមេរិករូបនេះបានបញ្ជាក់ទៀតថា លោកមានបំណង​កែប្រែ​ឈ្មោះ​ក្រុមហ៊ុន Twitter តាំងពីពេលទិញបានតំបូងៗម៉្លេះ ខណៈ​ក្រុមហ៊ុន​ដែលនឹងគ្រប់គ្រងលើ Twitter នឹងត្រូវបានដាក់ឈ្មោះថា X Holdings៕