លុយជាង ១ពាន់លានដុល្លារហូរចូលហោប៉ៅមហាសេដ្ឋីចិន ក្រោយរដ្ឋាភិបាលសន្យាជួយវិស័យអចលនទ្រព្យ

អន្តរជាតិ

កាលពីថ្ងៃទី ២៥ ខែកក្កដាកន្លងទៅ មហាសេដ្ឋីស្រី Wu Yajun ដែលជា​សហស្ថាបនិកក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យ Longfor Properties បាន​កើបលុយប្រហែល ១,១ពាន់លានដុល្លារ ពោល​មួយថ្ងៃ​ក្រោយ រដ្ឋាភិបាល​សន្យាជួយដល់​វិស័យអចលនទ្រព្យ​ ដែលកំពុងជាប់គាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទស្សនាវដ្ដីនិយាយពីអ្នកមាន Forbes បានបង្ហាញថា ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​វ័យ ៥៩ឆ្នាំ មានប្រមាណ ៨,៨ពាន់លានដុល្លារ ខណៈការកើនឡើង​នៃ​តម្លៃហ៊ុន​របស់​ក្រុមហ៊ុន Longfor ប្រមាណ ២៨% ជាចលករ​ជម្រុញ​ទ្រព្យសម្បត្តិ​របស់​អ្នកស្រី​យ៉ាងសំខាន់។

សូមជម្រាបដែរថា រដ្ឋាភិបាលចិន​បាន​សម្រេច​លុបចោល​នូវ​ពាក្យស្លោក​របស់​ប្រធានាធិបតីចិន ស៊ី ជិនពីង ដែលធ្លាប់​និយាយថា “ផ្ទះគឺសម្រាប់មនុស្សរស់នៅ មិនមែនទុកមើលទេ” ហើយ​រដ្ឋាភិបាល​ក៏បាន​ប្រកាសថា នឹងជួយ​បង្កើន​ការ​ទិញផ្ទះ និង​ធ្វើកំណែទម្រង់​ថ្មីៗ ដើម្បី​ធានា​ដល់​ស្ថិរភាព និង​ភាពប្រសើរឡើងវិញ​នៃ​ទីផ្សារ​អចលនទ្រព្យ៕