ក្រុមអ្នកគាំទ្របក្សភឿថៃ បានទទូចសុំឲ្យមានការបង្កើតរដ្ឋាភិបាលថ្មីកាន់តែឆាប់ កាន់តែល្អ បន្ទាប់ពីមេបក្សចម្រុះរបស់ខ្លួន លោក ភីថា លីមចារើនរ៉ាត់ បរាជ័យក្នុងការទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ ក្នុងការក្លាយជានាយករដ្ឋមន្ត្រី។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពីកាសែត Bangkokpost បានបង្ហាញថា ក្រុមអាវក្រហមបានកោះហៅសារព័ត៌មានប្រជាធិបតេយ្យជាច្រើន មកជំនុំគ្នានៅទីស្នាក់ការកណ្ដាលនៃគណបក្សភឿថៃ ដើម្បីគាំទ្រឲ្យមានការបង្កើតរដ្ឋាភិបាលថ្មីឆាប់ៗ។
សូមជម្រាបបន្ថែមថា បច្ចុប្បន្នគណបក្សភឿថៃ កំពុងក្លាយជាបេក្ខភាពជួរមុខក្នុងការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីមេបក្សឆ្ពោះទៅមុខបរាជ័យក្នុងរឿងមួយនេះ ស្របពេលមានមតិខ្លះលើកឡើងថា ការជ្រើសរើសនាយករដ្ឋមន្ត្រីមិនត្រូវអូសបន្លាយយូរឡើយ ព្រោះវាធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចក្នុងស្រុក៕