ក្រសួងហិរញ្ញវត្ថុបានទំលាក់ការព្យាករណ៍នូវកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣ របស់ខ្លួនមកនូវត្រឹម ៣,៥% ខណៈកាលពីមុនធ្លាប់ព្យាករណ៍ថា អាចកើនដល់ ៣,៦%។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
មូលហេតុដែលធ្វើឲ្យការព្យាករណ៍កំណើនសេដ្ឋកិច្ចធ្លាក់ចុះបែបនេះ ក៏ដោយសារវិបត្តិមួយចំនួនដូចជា បញ្ហាសេដ្ឋកិច្ចពិភពលោកដែលកំពុងក្តៅគគុក ធ្វើអោយការនាំចេញមានការធ្លាក់ចុះ។ នេះបើតាមរបាយការណ៍ទទួលបានពីសារព័ត៌មាន Bangkok Post ។
យ៉ាងណាមិញ ប្រធានការិយាល័យគោលនយោបាយសារពើពន្ធលោក Pornchai Thiraveja បាននិយាយថា ការនាំចេញគឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃ ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ០,៨%នៅឆ្នាំនេះ ដោយកាលពីពេលកន្លងទៅធ្លាក់ចុះប្រមាណ ០,៥% ។
ជាមួយគ្នានោះ ក្រសួងថៃបានព្យាករណ៍អំពីអតិរផរណាជាមធ្យមក្នុងអត្រា ១,៧% នៅឆ្នាំនេះ ដោយឡែកកាលពីពេលកន្លងទៅបានព្យាករណ៍ថា ២,៦%៕