ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោកឧកញ៉ា ទុយ គី ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនលោកឧកញ៉ា ទុយ គី លេខ នស/រកត/០៧២៣/១៦៣៧ នេះ ត្រូវបានធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧកញ៉ា ទុយ គី ជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយលោកឧកញ៉ាក៏ជាប្រធានសភាពាណិជ្ជកម្មពោធិ៍សាត់ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា៕