កាលពីពេលថ្មីៗនេះ អង្គការ UNESCO បានសំណូមពរឲ្យមានការហាមឃាត់ការប្រើប្រាស់ទូរស័ព្ទរបស់សិស្ស នៅក្នុងសាលាទូទាំងពិភពលោក ដើម្បីការពារសុខភាពផ្លូវចិត្ត និងពង្រឹងការសិក្សារៀនសូត្ររបស់ក្មេងៗឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Guardian។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អង្គភាពនៃអង្គការសហប្រជាជាតិបានលើកឡើងថា ការប្រើប្រាស់ទូរស័ព្ទហួសហេតុ ជាមូលហេតុធ្វើឲ្យការសិក្សារបស់ក្មេងៗមានការធ្លាក់ចុះ និងធ្វើឲ្យសុខភាពផ្លូវចិត្តរបស់ពួកគេ រងផលប៉ះទង្គិច។
សូមជម្រាបដែរថា គិតមកទល់ពេលនេះ ប្រទេសអ៊ីតាលី និងហ្វាំងឡង់បានគោរពតាមការសំណូមពររបស់ UNESCO ដោយហាមសិស្សមិនឲ្យប្រើប្រាស់ទូរស័ព្ទ អំឡុងពេលម៉ោងរៀន ពោលទូរស័ព្ទអាចប្រើប្រាស់បាន ពេលចេញសម្រាក និងចេញទៅផ្ទះតែប៉ុណ្ណោះ៕