Wang Yi បំពេញទស្សនកិច្ចទៅកាន់ប្រទេសតួកគីជាលើកដំបូង ក្នុងនាមជារដ្ឋមន្ត្រីការបរទេសចិនថ្មី

អន្តរជាតិ

លោក Wang Yi ទើបនឹងទទួលបាន​តំណែងជារដ្ឋមន្ត្រីការបរទេសចិនថ្មី បន្តតំណែងពី​លោក Qin Gang ដែលបាត់មុខពីទីសាធារណៈ​រយៈពេលជាង ១ខែ ខណៈថ្មីៗនេះ​លោកក៏បាន​បំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគីផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CGTN បានបង្ហាញថា ក្នុងដំណើរទស្សនកិច្ចទៅកាន់​ទីក្រុង Ankara រដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាជាមួយ​នឹងប្រធានាធិបតី Recep Tayyip Erdogan ផងដែរ។

ប្រភពដដែលបន្ថែមថា ភាគីទាំងសងខាងបានជជែកគ្នាពី​ការ​អភិវឌ្ឍន៍ និងការពង្រឹងទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេសចិន និងតួកគី ខណៈលោក Wang បាន​ប្រាប់ទៅកាន់ប្រធានាធិបតីថា ចិន នឹងធ្វើការជាមួយតួកគី ដោយផ្ដោតសំខាន់លើការរក្សា និងធ្វើឲ្យស៊ីជម្រៅ លើការជឿទុកចិត្តគ្នាផ្នែកនយោបាយ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រចិន-តួកគីដល់កម្រិតថ្មីមួយ។

ដោយឡែក លោក Erdogan ក៏បានឆ្លើយតបថា តួកគី និងចិនគឺជាប្រទេស​ដែលមានឥទ្ធិពល​បំផុត​លើលោក ខណៈសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំង ២ នឹងជួយ​ដល់​សេដ្ឋកិច្ចសកលលោក៕