តែង​​តាំង​​ជំទាវ​​ឧកញ៉ា​បណ្ឌិត​ សៀង​ ចាន់ហេង ​​ជា «នាង​វិសាខាអគ្គមហា​ឧបាសិកា​ពុទ្ធសាស​នូបត្ថម្ភក៍​»​

ជុំវិញ​ឧកញ៉ា

លោក ជំទាវ​ឧកញ៉ាបណ្ឌិត សៀង​ ចាន់ហេង ត្រូវបាន តែងតាំងជា ឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះ​អភិ​សិរី​សុ​គ​ន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី​ សម្ដេចព្រះមហាសង្ឃរាជ​ នៃគណៈ​ធម្ម​យុត្តិក​កាយ​នៃព្រះរាជាណាចក្រកម្ពុជាឡើងងារជា ​ងារជា «នាងវិសាខាអគ្គមហា​ឧបាសិ​កាពុទ្ធ​សាស​នូប​ត្ថម្ភក៍»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​តែង​តាំង​នេះ បាន​ធ្វើ​ឡើង ​ថ្ងែ​ទី នៅ​ព្រឹក​ថ្ងែ​ទី ២៦ ខែ កក្កដា ឆ្នាំ ២០២០​កន្លង​ទៅ​នេះ ជា​មួយ​នឹង ជំទាវ​-​ឧកញ៉ា​សប្បុរសជន​ជា​ច្រើន​រូប ផ្សេង​ទៀត។ ក្នុង​​ពិធី​នោះ ​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី នៃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​សម្រេច​ជូន និង​តែងតាំង​លោក​ជំទាវ​-​ឧកញ៉ា​សប្បុរសជន​ចំនួន ២១ រូប​ជា «​ឧត្តម​ទីប្រឹក្សា និង​ទីប្រឹក្សា​» ក្នុង​នោះ​លោក​ជំទាវ​សប្បុរសជន​៣​រូប ជា​ឧត្ត​ម្ភ​ទីប្រឹក្សា​ផ្ទាល់ និង ១៨ រូប​ផ្សេង​ទៀត​ជា ទីប្រឹក្សា​ផ្ទាល់​។



ការ​​តែង​តាំង​ជំទាវ​-​ឧកញ៉ា​សប្បុរសជន ខាង​លើ​ក៏​ព្រោះ​​តែ «​ជំទាវ​សប្បុរសជន​ទាំងអស់ បាន​ចូលរួម​ចំណែក ក្នុង​ការ​អភិវឌ្ឍន៍​នូវ​សាសនា​ជាតិ ដែល​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ ​​ក្នុង​នោះ​ប្រជាជន​ខ្មែរ​យើង ៩៥ ភាគរយ​កាន់​ព្រះពុទ្ធ​សាសនា៕