ម៉ាឡេស៊ីដាក់គោលដៅក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតមួយ ក្នុងរយៈពេលតិចជាង១០ឆ្នាំ

អន្តរជាតិ

ប្រទេសម៉ាឡេស៊ី កំពុង​ដាក់គោលដៅក្លាយជាមហាអំណាចមួយ ក្នុងចំណោម​ប្រទេសមានសេដ្ឋកិច្ចធំបំផុតលើលោកទាំង ៣០ ក្នុង​រយៈពេលតិចជាង ១០ឆ្នាំ ខណៈ​ម៉ាឡេស៊ី​ស្ថិតក្នុង​លេខរៀងទី៣៧ នៃបណ្ដាប្រទេសមានសេដ្ឋកិច្ចធំបំផុតលើលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bernama បានបង្ហាញថា ប្រទេសនៅអាស៊ានមួយនេះ មានគោលបំណងសម្រេចបាននូវចំណុច ដែលផ្តោតលើការធ្វើសមាហរណកម្មក្នុងតំបន់ និងការប្រកួតប្រជែងកាន់តែខ្លាំង ដោយផ្តល់អាទិភាពដល់ភាពស្មុគស្មាញសេដ្ឋកិច្ច និងការផ្លាស់ប្តូរខ្សែសង្វាក់តម្លៃ។

ដោយឡែក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បានបង្ហើបថា ការធ្វើកំណែទម្រង់សេដ្ឋកិច្ច​ឡើងវិញ នឹងផ្ដោតសំខាន់លើការធ្វើឲ្យ​ម៉ាឡេស៊ី ក្លាយជា​ប្រទេសឈានមុខផ្នែកសេដ្ឋកិច្ច​នៅអាស៊ី។

សូមជម្រាបដែរថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា ដើម្បីអាចសម្រេចក្ដីប្រាថ្នានេះបាន ម៉ាឡេស៊ីត្រូវតែធ្វើសមាហរណកម្មកាន់តែធំ ជាមួយប្រទេសជិតខាង ជាពិសេសជាមួយពិភពលោក ដែលកំពុងជួបប្រទះបញ្ហារអាក់រអួល​ផ្នែកសង្វាក់ផ្គត់ផ្គង់៕