ឧកញ៉ាបណ្ឌិត ២រូប ទទួលបានការតែងតាំងជា «ឧត្តមទីប្រឹក្សា» គណៈសង្ឃនាយក

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ាបណ្ឌិត អេង ចំរើន និង​លោក​ឧកញ៉ា​បណ្ឌិត សាយ គឹមអន ​​ត្រូវ​បាន​​សម្តេច​ព្រះមហាសង្ឃរាជ ទេព វង្ស ឡាយ​ព្រះហស្ថលេខា​ ចេញ​ព្រះរាជប្រកាស​នីយប័ត្រ​តែងតាំង​ជា «ឧត្តម​ទីប្រឹក្សា» គណៈសង្ឃ​នាយក គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រកម្ពុជា ​​កាលពី​ថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ អេង ចំរើន អគ្គនាយកក្រុមហ៊ុន មង្គល គ្រុប ​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​គោរមងារ​ជា «ឧកញ៉ា» កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ លោក​ឧកញ៉ា អេន ចំរើន ក៏​មាន​តួនាទី​​ជា​ ទីប្រឹក្សារឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា, ជាប្រធានសមាគម​យុវជនក្រុម៨ ខេត្តព្រះសីហនុ ​និង​ជា​ប្រធានក្រុមការងារ​យុវជនគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រោយ​ទទួល​បាន​ការ​តែងតាំង​ខាង​លើ​នេះ លោក​ឧកញ៉ា​បណ្ឌិត អេង ចំរើន ​សម្តែង​ការ​ថ្លែង​អំណរគុណ​ យ៉ាង​ដូច្នេះ​ថា៖ “សូមថ្លែងអំណរព្រះគុណ សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា​ដ៏ខ្ពង់ខ្ពស់ ដែលបានតែងតាំង ទូលព្រះបង្គំ និង ឯកឧត្តមឧកញ៉ាបណ្ឌិត សាយ គឹមអន ជា ឧត្តមទីប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ សូមព្រះអង្គ​ប្រកបដោយពុទ្ធពរទាំងឡាយគ្រប់ប្រការ និងគ្រងជាម្លប់ដឹកនាំផ្លូវដល់ពុទ្ធសាសនិក​ទាំងឡាយទទួលបាន​នូវ​សេចក្ដីសុខចម្រើនជានិច្ចនិរន្តរ៍”៕