Reality Labs របស់មហាសេដ្ឋី Mark Zuckerberg ខាតលុយជាង ២១ពាន់លានដុល្លារ តាំងពីឆ្នាំមុន

អន្តរជាតិ

ប៉ុន្មានឆ្នាំចុងក្រោយនេះ មហាសេដ្ឋីអាមេរិក Mark Zuckerberg កំពុង​វក់វីជាមួយនឹងបច្ចេកវិទ្យា Metaverse ដោយបានចាក់លុយជាមួយវា អស់រាប់សិបពាន់លានដុល្លារ ប៉ុន្តែលទ្ធផលដែល​ទទួលបាន បែរជាមិនល្អគាប់ប្រសើរវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Unilad បានបង្ហាញថា ប្រាក់ចំណូលប្រចាំត្រីមាសទី២ របស់​ក្រុមហ៊ុន Reality Labs មានប្រមាណ ២៧៦លានដុល្លារ ធ្លាក់ចុះកាលពីត្រីមាសទីមួយ ដែលមាន ៣៣៩លានដុល្លារ។

បន្ថែមពីនោះ Reality Labs គឺទទួលបានការខាតបង់ប្រហែល ២១,៣ពាន់លានដុល្លារ បើគិតតាំងពីខែមករា ឆ្នាំ ២០២២ មកទល់នឹងចុងត្រីមាសទី២ នៃឆ្នាំ ២០២៣នេះ៕