ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោក ហេង លីហុង ជា «ឧកញ៉ា» នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» ជូនលោក ហេង លីហុង លេខ នស/រកត/០៧២៣/១៦៥៨ នេះ ត្រូវបានធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧកញ៉ា ហេង លីហុង ត្រូវបានគេស្គាល់ថាជាប្រធានសហព័ន្ធសហគ្រាសធុនតូច និងមធ្យម (SME) ប្រចាំខេត្តរតនគិរី, ប្រធាន ក្រុមហ៊ុន CCLH AGRICULTURAL PRODUCTS IMPORT EXPORT CO., LTD និងជាប្រធានក្រុមហ៊ុន បានលុង វីឡា៕