ឧកញ៉ា សំ សុខនឿន ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តជនជាតិតៃវ៉ាន់ ១០០នាក់ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ១២០០នាក់

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា សំ សុខនឿន ​ប្រធានសមាគមអចលនទ្រព្យសកល អគ្គនាយកក្រុមហ៊ុន SAM SN REALTY និងអ្នកស្រី SALLY YU ​​នៅ​​ថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣​នេះ ​​បាន​ដឹកនាំ​គ្រូពេទ្យស្ម័គ្រចិត្ត​ជនជាតិ​តៃវ៉ាន់​ចំនួន ១០០នាក់ ដើម្បី​ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​ប្រមាណ​ ១២០០នាក់ ដោយឥតគិតថ្លៃ នៅ​ខេត្ត​សៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​កម្មវិធី​សប្បុរសធម៌​ខាង​លើ​នេះ​ បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ស្វាយចែក ​ស្ថិត​នៅ​ឃុំស្វាយចែក ស្រុកអង្គរធំ ខេត្តសៀមរាប។ ជាមួយ​គ្នា​នោះ ក្រុមការងារ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​បាន​ធ្វើការពិនិត្យ​ព្យាបាលជំងឺ​​ដល់ប្រជាពលរដ្ឋទូទៅ ចំនួន ៨៥០នាក់ និងសិស្សានុសិស្ស ចំនួន ៣៥០នាក់ ដោយឥតគិតថ្លៃ ព្រម​ទាំង​បាន​ធ្វើការចែកអង្ករ មី និងទំនិញជាគ្រឿងឧបភោគបរិភោគ ដល់​ប្រជាពលរដ្ឋចំនួន ៨៥០គ្រួសារ និងផ្តល់សម្ភារៈសិក្សា ​ដល់សិស្សានុសិស្ស ចំនួន ៣៥០នាក់​ផង​ដែរ។

សូមបញ្ជាក់​ផង​ដែរ​ថា ការពិនិត្យជំងឺ​ ព្យាបាលជជំងឺ​ និងការចែកអង្ករ មី និងទំនិញជាគ្រឿងឧបភោគ បរិភោគ​ដល់ប្រជាពលរដ្ឋ គឺ​មាន​ចំនួន ៤ថ្ងៃ ចាប់​ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅទីតាំងផ្សេងៗគ្នា​នៃខេត្តសៀមរាប៕