កូនស្រីឧកញ៉ា ស៊ុយ សុផាន ទទួលបានគោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ លោក​ជំទាវ​ឧកញ៉ា​ យី រដ្ឋា​ ជា​ «អ្នកឧកញ៉ា» ​នៅ​​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនលោក​ជំទាវ​ឧកញ៉ា​ យី រដ្ឋា​​ លេខ នស/រកត/០៧២៣/១៦៧៣ នេះ ត្រូវបាន​ធ្វើ​ឡើង​តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​ជំទាវ​ឧកញ៉ា​ យី រដ្ឋា ​​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ភរិយា​របស់​លោក​​ឧត្តមសេនីយ៍ឯក ប៊ុន ដារ៉ា នាយរងសេនា​ធិការចំរុះ និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស។ ឧកញ៉ា យី រដ្ឋា​​ ជា​កូនស្រី​លោកជំទាវ​​ឧកញ៉ា ស៊ុយ សុផាន ស្ថាបនិក​ក្រុមហ៊ុន ផាន អ៊ីមិច ដែល​ជា​ក្រុមហ៊ុន​ផ្នែកអចលនទ្រព្យដ៏ល្បីល្បាញ​មួយ​នៅកម្ពុជា។ លោកជំទាវ​​ឧកញ៉ា ស៊ុយ សុផាន បាន​ទទួលមរណភាព នៅ​អាយុ ៦២ឆ្នាំ ដោយរោគាពាធ​ នៅ​​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១៕