វិស័យទេសចរណ៍នៅថៃបង្ហាញសញ្ញាល្អ ខណៈការនាំចេញបែរជាធ្លាក់ចុះ

អន្តរជាតិ

កំណើនសេដ្ឋកិច្ចនៅប្រទេសថៃ កំពុងស្ថិតនៅលើដំណើរឆ្ពោះទៅរកសញ្ញាល្អប្រសើរវិញ ស្របពេល​វិស័យទេសចរណ៍ ក៏មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ខណៈការនាំចេញ​មានការធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ធនាគារកណ្ដាលថៃ ហៅកាត់ BOT បានអះអាងថា កំណើនសេដ្ឋកិច្ចនៅប្រទេសថៃ នឹងមានការងើបឡើង ដោយសារ​សន្ទុះនៃ​កំណើន​ភ្ញៀវទេសចរណ៍ គឺជា​សូចនាករ​ឈានមុខ​នៃ​ការស្ទុះឡើងវិញនៃសេដ្ឋកិច្ចថៃ។

គួររំលឹកដែរថា ការនាំចេញ ដែលជាកូនសោសំខាន់នៃសន្ទុះសេដ្ឋកិច្ចក្នុងស្រុក បានធ្លាក់ចុះ​ប្រមាណ ៥,៩% ខណៈ​វិស័យឯកជន​ក៏មាន​ការថយចុះ ០,៣% បើធៀបនឹងឆ្នាំមុន។

សូមជម្រាបដែរថា នៅត្រីមាសទី ២ នៃឆ្នាំ ២០២៣នេះ សេដ្ឋកិច្ចនៃប្រទេសថៃ មានការ​ងើបឡើង​គួរឲ្យកត់សម្គាល់ បើធៀបនឹងត្រីមាសមុន ស្របពេល​ចំនួនភ្ញៀវទេសចរណ៍បរទេស​កើនឡើងជា​លំដាប់ ស្របពេល​សេវាកម្ម និងការប្រើប្រាស់ឯកជន​ក៏មាន​ការរីកចម្រើនផងដែរ៕