កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota Motor បានប្រកាសពីប្រាក់ចំណេញរបស់ខ្លួនប្រមាណ ៩៣,៧% នាត្រីមាសទីមួយ ដែលមានរហូតដល់ ១,១២ទ្រីលានយ៉េន ឬប្រមាណ ៧,៨៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ប្រភពដដែលបន្ថែមថា ការកើនឡើងដ៏ច្រើនសំបើមបែបនេះ គឺដោយសារតែតម្លៃលុយយ៉េនមានការធ្លាក់ចុះ ស្របពេលអត្រាលក់របស់ក្រុមហ៊ុនយក្សជប៉ុនកើនឡើងខ្លាំង ខណៈប្រាក់ចំណេញនោះ មិនទាន់រាប់បញ្ចូលពីការកាត់ពន្ធនៅឡើយ។
សូមជម្រាបបន្ថែមថា ក្រុមហ៊ុន Toyotar គឺជាក្រុមហ៊ុនលក់រថយន្តបានច្រើនបំផុតលើលោក ហើយថ្មីៗនេះ ពួកគេក៏មានបំណងចង់ពង្រីកទីផ្សាររថយន្តកាន់តែខ្លាំងនៅប្រទេសចិនថែមទៀត៕