តម្លៃប្រេងសាំងនៅកម្ពុជា បានកើនឡើង៤០០រៀល ខណៈប្រងម៉ាស៊ូត បានកើនឡើង៤៥០ រៀល ក្នុងមួយលីត្រ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្ដាស្ថានីយនានាក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ដោយនៅក្នុងនោះតម្លៃប្រេងសាំងធម្មតាត្រូវលក់រាយក្នុងមួយលីត្រ៤.៥៥០ រៀល និងម៉ាស៊ូតលក់រាយ៤.៤៥០រៀលក្នុងមួយលីត្រ។ តម្លៃនេះបើប្រៀបធៀបត្រឹមថ្ងៃទី១១ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឃើញថា តម្លៃប្រេងសាំងនៅកម្ពុជា បានកើនឡើង៤០០រៀល ខណៈប្រងម៉ាស៊ូត បានកើនឡើង៤៥០ រៀល ក្នុងមួយលីត្រ។
គួរបញ្ជាក់ថា ការកំណត់តម្លៃប្រេងនេះ គឺផ្អែកទៅលើទីផ្សារអន្តរជាតិ ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្ររួចទៅហើយ៕
អត្ថបទ៖ ពិសី