ឧកញ៉ា តែ តាំងប៉ រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង និងពិគ្រោះយោបល់បញ្ហាប្រឈមទាក់ទងនឹងនិយ័តករគណនេយ្យ និងសវនកម្ម

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចាប់ដៃជាមួយអង្គការផេកកម្ពុជា ក្រោមគម្រោងសហគ្រិននារិសកម្ម(WE Act) និងក្រោមការគាំទ្ររបស់ USAID រៀបចំកម្មវិធីបានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង និងពិគ្រោះយោបល់បញ្ហាប្រឈមទាក់ទងនឹងនិយ័តករគណនេយ្យ និងសវនកម្ម នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោក មុំ ចន្ទតារ៉ា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដែលដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ បានព្យាយាមរៀបចំកម្មវិធីថ្ងៃនេះឡើង ដោយមានការគាំទ្រពីអង្គការផេកកម្ពុជា គឺពិតជាមានសារ:សំខាន់ខ្លាំងណាស់ ដើម្បីឱ្យសហគ្រាសទាំងអស់ដែលមកពីតាមបណ្តាលខេត្តនានា បានចូលរួមបញ្ចេញជាមតិយោបល់ ប្រមូលបញ្ហាប្រឈម និងរៀបចំជាលិខិតផ្លូវការមួយដើម្បីស្នើរសុំការជួយអន្តរាគមន៍ពីនិយ័តករគណនេយ្យនិងសវនកម្ម។

លោក បានបន្តថា ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា គឺយើងផ្តោតសំខាន់ទៅលើបញ្ហាប្រឈមរបស់សហគ្រាសទាំងអស់ ដែលក្នុងនាមស្ថាប័នដែលពាក់ព័ន្ធនានា សហការណ៍គ្នាដើម្បីកាត់បន្ថយនិងជួយសម្របសម្រួលដល់សហគ្រាសទាំងអស់ អោយមានភាពក្លាហានក្នុងការលើកបញ្ហាប្រឈមឡើង និង ចូលរួមជួបពិភាក្សាជាមួយនិងស្ថាប័ននានាដើម្បីរកដំណោះស្រាយ៕