រដ្ឋាភិបាលចិន សន្យាផ្ដល់ជំនួយហិរញ្ញវត្ថុដល់អាជីវកម្មខ្នាតតូច ចំពេលកំណើនសេដ្ឋកិច្ចខ្សោយ

អន្តរជាតិ

រដ្ឋាភិបាលចិន និងធនាគារកណ្ដាល​បានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេនឹង​សន្យាជួយ​ដល់​ផ្នែកហិរញ្ញវត្ថុ​ ទៅកាន់​អាជីវកម្ម​ខ្នាតតូចជាច្រើន ក៏ដូចជាវិស័យឯកជនផងដែរ ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ខ្សោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងឧស្សាហកម្ម និងហិរញ្ញវត្ថុ និយតករហិរញ្ញវត្ថុ និងមូលបត្រ និងធនាគារកណ្តាលបានឱ្យដឹងថា ប្រទេសចិន នឹងលើកទឹកចិត្តឱ្យស្ថាប័នហិរញ្ញវត្ថុ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុគោលដៅ និងចម្រុះ ដល់សហគ្រាសធុនតូច និងមធ្យមមួយចំនួននៅក្នុងវិស័យផលិតកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។​

បន្ថែមពីនោះ អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ចិន​ក៏បាន​ប្រកាសពី​ផែនការ​បន្ត ផ្ដល់កម្ចី​សម្រាប់​អាជីវកម្មខ្នាតតូច ដល់​ចុងឆ្នាំ ២០២៤ ក៏ដូចជា​សន្យា​ផ្ដល់​ក្រេឌីត​បន្ថែម​សម្រាប់​ក្រុមហ៊ុន​ឯកជន និងបំពេញតម្រូវការ​ដីធ្លីរបស់ពួកគេ។

សូមជម្រាបដែរថា វិស័យឯកជន គឺរ៉ាប់រងប្រហែល ៦០% នៃ GDP សរុប​របស់​ប្រទេសចិន និង​ផ្ដល់​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង មាន​ការងារធ្វើរហូតដល់ ៨០% ផងដែរ៕