Apple និង Microsoft នៅតែជាជើងខ្លាំង ជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple និង Microsoft នៅតែបង្ហាញពីចំណុចខ្លាំង ក្នុងនាមជា​ក្រុមហ៊ុន​មាន​តម្លៃថ្លៃបំផុតលើលោក ដោយគិតត្រឹមការបិទបញ្ជីផ្សារហ៊ុននាចុងខែកក្កដានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា Apple គឺជាក្រុមហ៊ុនដំបូងបំផុត​លើ​លោក ដែលមានតម្លៃមូលធន​ទីផ្សារកើនដល់ ៣ទ្រីលានដុល្លារ កាលពីចុងខែមិថុនា ស្របពេល​គិតត្រឹមថ្ងៃទី ០១ ខែសីហានេះ តម្លៃក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បន្តកើនដល់ ៣,០៩ទ្រីលានដុល្លារ។

ដោយឡែក គិតត្រឹមថ្ងៃទី ០១ ខែសីហានេះ ក្រុមហ៊ុន Microsoft មានតម្លៃមូលធនទីផ្សារ​រហូតដល់ ២,៤៩ទ្រីលានដុល្លារ។

ជម្រាបបន្ថែមថា ក្រុមហ៊ុន Apple ក៏មានគម្រោងប្រកាសពីប្រាក់ចំណូល​ប្រចាំត្រីមាសទី ២ នាថ្ងៃព្រហស្បតិ៍ខាងមុខផងដែរ ខណៈប្រាក់ចំណូលប្រចាំត្រីមាសទី ២ របស់ Microsoft ទទួលបាន ៥៦,១៩ពាន់លានដុល្លារ៕