មហាសេដ្ឋី Jack Ma ចាប់ផ្ដើមបោះទុន លើវិស័យនេសាទ និងកសិកម្ម

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន LT បានបង្ហាញឲ្យដឹងថា មហាសេដ្ឋីចិន Jack Ma បានចាប់ផ្ដើម​បណ្ដាក់ទុន ជាមួយក្រុមហ៊ុន​បង្កើតថ្មី ដែលរកស៊ីនៅលើវិស័យ​នេសាទ និងកសិកម្មនៅប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនបង្កើតថ្មី ដែលទទួលបាន​ការវិនិយោគពី​សហស្ថាបនិកក្រុមហ៊ុន Alibaba គឺមានឈ្មោះ​ថា 1.8 Meters Marine Technology (Zhejiang) Co ដែលមានទីតាំងនៅ​ទីក្រុង Hangzhou ខេត្ត Zhejiang ជាមួយនឹង​ទំហំទឹកប្រាក់​វិនិយោគសរុប ១១០លានយ៉ន់ ឬប្រមាណ ១៥លានដុល្លារ។

ក្រុមហ៊ុនមួយនេះនឹងចាប់ផ្ដើមដំណើរការ ដោយការ​លក់ផលិតផល​កសិកម្ម ទាំងការបោះដុំ និង​លក់រាយ ក៏ដូចជា​អភិវឌ្ឍន៍ប្រព័ន្ធថាមពល​ខ្យល់​តាមឆ្នេរសមុទ្រផងដែរ។

ជម្រាបបន្ថែមថា Jack Ma បានចាប់អារម្មណ៍ជាមួយនឹងគម្រោង​នៃ​ក្រុមហ៊ុន​បង្កើតថ្មីនេះ ដោយសារ​មួយ​រយៈកាលចុងក្រោយ មហាសេដ្ឋីចិនរូបនេះបានបង្ហាញ​ចំណាប់អារម្មណ៍​ខ្លាំង ជាមួយ​នឹង​វិស័យ​កសិកម្ម និងចំណីអាហារ ពោល​អំឡុងពេល​លោក​រស់នៅប្រទេសជប៉ុន Jack Ma បានរៀនសូត្រពី​ការនេសាទ និងការចិញ្ចឹមត្រីធូណា ខណៈពេលបំពេញទស្សនកិច្ចនៅ​ប្រទេសថៃ លោក​ក៏បាន​ទៅ​ទស្សនា​កសិដ្ឋាន​ចិញ្ចឹមបង្គា​ថែមទៀត៕