ប្រធានសភាសិង្ហបុរីថ្មី ស្បថចូលកាន់តំណែង និងជំរុញឲ្យសមាជិកសភារក្សាឥរិយាបថថ្លៃថ្នូរ

អន្តរជាតិ

ប្រធានរដ្ឋសភាថ្មីរបស់ប្រទេសសិង្ហបុរី លោក Seah Kian Peng បានធ្វើពិធីសម្បថចូលកាន់​តំណែង និងបាន​ទទូចឲ្យ​សមាជិកសភាទាំងអស់ រក្សានូវឥរិយាបថថ្លៃថ្នូរ ក្រោយ​មាន​រឿង​អាស្រូវ​កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Seah បាន​ក្លាយជា​ប្រធានសភា​ទី ១១ ប្រចាំប្រទេស ដោយបន្តតំណែងពីលោក Tan Chuan-Jin ដែលបាន​លាលែង ក្រោយ​ចាប់បាន​មានទំនាក់ទំនងស្នេហាលួចលាក់ ជាមួយ​សមាជិកសភា អ្នកនា Cheng Li Hui ដែល​បាន​លាលែងពី​តំណែងដូចគ្នា។

បន្ថែមពីនោះ ប្រធានរដ្ឋសភាថ្មី ដែលមានអាយុ ៦១ឆ្នាំ បានសច្ចាថា នឹងបំពេញតួនាទីរបស់​លោកឲ្យបានល្អបំផុត ដោយគ្មានភាពលំអៀង ហ្មត់ចត់ និងយុត្តិធម៌។

សូមជម្រាបបន្ថែមថា លោក Seah ធ្លាប់ជា​សមាជិកសភា​នៃមណ្ឌលតំណាង Marine Parade Group Representation Constituency តាំងពីឆ្នាំ ២០០៦ ហើយលោកធ្លាប់​ធ្វើជាអនុប្រធាន​សភា​ពីខែតុលា ឆ្នា ២០១១ ដល់​ខែមករាឆ្នាំ ២០១៦ ផងដែរ៕