ក្រុមហ៊ុន BYD កំពុងប្រឈមនឹងការសើបអង្កេត ពាក់ព័ន្ធបញ្ហាពន្ធដារនៅឥណ្ឌា

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តចិន BYD កំពុងប្រឈម​នឹង​ការស៊ើបអង្កេតពីរដ្ឋាភិបាលឥណ្ឌា ជុំវិញការ​ចោទប្រកាន់ថា ពួកគេបាន​បង់ពន្ធតិចពេក លើទំនិញនាំចូល​សម្រាប់​ផលិត​រថយន្ត និងលក់​នៅ​ប្រទេសឥណ្ឌា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការឲ្យដឹងពីអគ្គនាយកដ្ឋាន​ស៊ើបការណ៍​ចំណូលឥណ្ឌា ហៅកាត់ DRI បានចោទប្រកាន់​ ក្រុមហ៊ុនផលិតរថយន្តធំបំផុតនៅចិនថា ទឹកប្រាក់ដែលក្រុមហ៊ុន BYD ត្រូវបង់ពន្ធ​ជូន​ប្រទេស​ឥណ្ឌា នៅខ្វះប្រហែល ៧៣០លានរូពី ឬប្រហែល ៩លានដុល្លារ។ នេះបើតាមការចុះផ្សាយពី​សារព័ត៌មាន CNA។

ទាក់ទងនឹងបញ្ហាមួយនេះ ទាំង BYD នៅឥណ្ឌា និងចិន មិនទាន់ចេញមុខបំភ្លឺនោះឡើយ ខណៈ​ក្រសួងហិរញ្ញវត្ថុឥណ្ឌា ក៏មិនទាន់ឆ្លើយតបជាមួយ​​នឹង​ក្រុមអ្នកសារព័ត៌មានដូចគ្នា។

គួររំលឹកដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនចិនជាច្រើនបានស្ថិតក្រោម​ការឃ្លាំមើល​យ៉ាងជិតដិត ពីសំណាក់​រដ្ឋាភិបាល​ឥណ្ឌា ពោលតាំងពីឆ្នាំ ២០២០ ក្រោយ​ប្រទេសទាំង ២ មានទំនាស់​ព្រំដែន ហើយក្នុងនោះក្រុមហ៊ុនចិន Xiaomi Corp រងការចោទប្រកាន់ច្រើន​ករណី​ជាងគេ៕