Binance ធ្វើប្រតិបត្តិការណ៍ប្រចាំខែ ៩០ពាន់លានដុល្លារ ក្នុងទីផ្សារហាមឃាត់ប្រទេសចិន

អន្តរជាតិ

ក្រុមហ៊ុនជួញដូររូបិយប័ណ្ណអេឡិចត្រូនិកធំបំផុតលើលោក Binance បានបង្ហាញពី​ប្រតិបត្តិការ​នៃ​ការ​ជួញដូ​របស់​អតិថិជន សរុបប្រមាណ ៩០ពាន់លានដុល្លារ​ជារៀងរាល់ខែ នៅក្នុងទីផ្សារ​ប្រទេសចិន ដែលបានហាមឃាត់​តាំងពីឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
FILE PHOTO: Representations of cryptocurrencies are seen in front of displayed Binance logo in this illustration taken November 10, 2022. REUTERS/Dado Ruvic/Illustration

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ប្រតិបត្តិការនេះផងដែរ បានធ្វើ​ឲ្យ​ Binance ក្លាយជាទីផ្សារជួញដូរ​គ្រីបតូធំបំផុតនៅចិន និងក្ដោបក្ដាប់​ប្រតិបត្តិការជួញដូរ​របស់ Binance ទូទាំងសកលលោកប្រហែល ២០%។

គួររំលឹកដែរថា ដំបូងឡើយ Binance មានទីតាំងនៅប្រទេសចិន ប៉ុន្តែពួកគេបានរើ​ទីស្នាក់ការកណ្ដាល​ចេញពី​មហាអំណាចអាស៊ី កាលពីឆ្នាំ ២០១៧ ដោយសារ​មាន​ការបង្ក្រាប​ពី​រដ្ឋាភិបាល។

សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ Binance ហាក់ជួបបញ្ហាជាច្រើន ពោល​ទើបនឹង​ទទួល​បាន​ការ​ប្ដឹងផ្ដល់​ពី​និយតករ​អាមេរិក ខណៈ​ទីផ្សារគ្រីបតូបច្ចុប្បន្ន​ក៏​មិនសូវ​មាន​ផល​វិជ្ជមាន​ដូចពេលមុនប៉ុន្មានឡើយ៕