ក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន គ្រោងបណ្ដាក់ទុនជិត ១ពាន់លានដុល្លារ ជាមួយធនាគារអាមេរិក

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន Misubishi UFJ Financial Group ហៅកាត់ MUFG បានប្រកាសថា នឹងធ្វើការវិនិយោគទឹកប្រាក់ប្រមាណ ៩៣៦លានដុល្លារ ជាមួយធនាគារអាមេរិក U.S. Bancorp។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានឲ្យដឹងថា ផលប្រយោជន៍បានពី ការចាក់លុយច្រើនជាង ៩០០លានដុល្លារ គឺ​ភាគហ៊ុនរបស់ធនាគារធំបំផុតទី ៥ នៅអាមេរិក ដែល MUFG មាន បានកើនឡើងពី ២,៩% ទៅដល់ ៤,៤%។

គួររំលឹកដែរថា ក្រុមហ៊ុន​ទាំង ២ នេះធ្លាប់បាន​រកស៊ីជាមួយគ្នារួចម្ដងហើយ ពោលកាលពីឆ្នាំទៅ MUFG បានលក់​បុត្រសម្ព័ន្ធ MUFG Union Bank ទៅឲ្យ U.S. Bancorp ក្នុងតម្លៃ ៨ពាន់លានដុល្លារ ដោយ​ក្នុងកុងត្រានោះ ធនាគារអាមេរិកមួយនេះបានខ្ចីប្រាក់ ៣,៥ពាន់លានដុល្លារ ពី MUFG នឹងសន្យាសងបំណុលនេះក្នុងរយៈពេល ៥ឆ្នាំ៕