លោកឧកញ៉ា ចេន ហ្ស៊ី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ត្រូវបានមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រទានគោរមងារបន្ថែម ពីលោកឧកញ៉ា ទៅជា អ្នកឧកញ៉ា។
ព្រះរាជក្រឹត្យខាងលើបានធ្វើឡើងទី១០ ខែ កក្កដា ឆ្នាំ ២០២០នេះ។ ជាមួយនឹងការ ទទួលបានគោរមងារថ្មីនេះផេកផ្លូវការរបស់ក្រុមហ៊ុនក៏បារសរសេរបង្ហោះលើបណ្ដាញសង្គម ដោយមានការជូនពរពីសំណាក់បុគ្គលិកគ្រប់លំដាប់ថ្នាក់ថែមទៀតផង។ ផេកPrince Bank Plc.បានសរសេរជា៣ភាសារបែបនេះថា”[以下有中文 & English below] សូមគោរពជូនពរ និងអបអរសាទរជូនចំពោះ លោកឧកញ៉ា ចេន ហ្ស៊ី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ក្នុងឱកាសដែលលោកឧកញ៉ាត្រូវបាន ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រទានគោរមងារជា «អ្នកឧកញ៉ា»
សូមគោរពជូនពីគណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ ព្រីនស៍ ទាំងអស់
值此诺罗敦·西哈莫尼国王陛下授予太子银行的创始人兼董事长陈志阁下为“公爵”之际,银行的全体管理层及员工谨向陈志阁下致以最好的祝愿和祝贺。
All the management and staff of Prince Bank would like to extend our best wishes and congratulations to Oknha Chen Zhi, Founder and Chairman of Prince Bank, on the occasion of His Majesty King Norodom Sihamoni conferred him the title of “Neak Oknha”.”៕
ប្រភព៖ ផេក Prince Bank Plc.