ក្រុមហ៊ុន ម៉ូរៀ ជាក្រុមហ៊ុនមួយ ដែលទទួលបានកិត្តិនាមខ្លាំងលើខូឡាជែន និងបានជួយដោះស្រាយបញ្ហាទាំងសុខភាព និងសម្រស់ របស់បងប្អូនស្ត្រីជាច្រើនរួចមកហើយ។ នាថ្ងៃនេះដែរ ក្រុមហ៊ុន ម៉ូរៀ របស់ឧកញ៉ា សឹង ចាតវិជ្ជា ក៏បានប្រកាសជាផ្លូវការ នូវរបកគំហើញថ្មីល្អឯករបស់ខ្លួន គឺទៅលើខូឡាជែនជំនាន់ទី២ ។
ម៉ូរៀជំនាន់ទី២ នេះ ត្រូវបានស្រាវជ្រាវសម្រិតសម្រាំងអស់រយៈពេល ជាង១ឆ្នាំ ដោយប្រើប្រាស់បច្ចេកវិទ្យាណាណូ ទៅបំបែកច្រវ៉ាក់ម៉ូលេគុលប៉ិបថាយ របស់ខូឡាជែនពីត្រីនៅបាតសមុទ្រទឹកជ្រៅ។ ហើយផលិតផលជួយដល់សុខភាព និងសម្រស់បងប្អូនស្ត្រី ដែលកំពុងផ្ទុះការគាំទ្រខ្លាំងនេះ ទៀតសោត ត្រូវបាននាំចូលមកកម្ពុជាថ្មី យ៉ាងថ្មីសន្លាង និងមុនប្រទេសដ៏ទៃៗផ្សេងទៀត។ អ្វីដែលពិសេស បរិមាណខូឡាជែន ជំនាន់ទី២នេះ មានច្រើនជាងមុន វីតាមីនចម្រុះច្រើនជាងមុន និងមានប្រសិទ្ធភាពល្អជាងមុន។
បើទោះបីជា មានការបន្ថែមនូវបរិមាណ គុណភាព និងប្រើប្រាស់បច្ចេកវិទ្យាទំនើបដ៏ល្អឥតខ្ចោះបែបនេះក៏ដោយ តែម៉ូរៀជំនាន់ទី២នេះ នៅតែដាក់លក់ក្នុងតម្លៃដូចមុនដដែល។
រឿងដែលកាន់តែពិសេសទៀតនោះ គឺម៉ូរៀសេរីថ្មីនេះ មាន ២ទំហំ គឺទំហំតូចសម្រាប់អ្នកចង់សាកល្បងប្រើប្រាស់ និងទំហំធំធម្មតា សម្រាប់អតិថិជនទូទៅដែលធ្លាប់បានប្រើប្រាស់ស្រាប់។
សូមបញ្ជាក់ដែរថា ម៉ូរៀ គឺជាក្រុមហ៊ុនអន្តរជាតិមួយ របស់កូរ៉េដែលចរាចរខូឡាជែន នូវតាមបណ្តាប្រទេសជាច្រើន មានដូចជា ប្រទេសកូរ៉េ កម្ពុជា មុងហ្គោល អឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ ហើយអ្វីដែលធ្វើឱ្យអតិថិជនរបស់ ផលិតផល ម៉ូរៀ កាន់តែមានទំនុកចិត្តនោះ គឺផលិតផល មានការសហការធានារ៉ាប់រងសុវត្ថិភាពយ៉ាងច្បាស់លាស់ពី ក្រុមហ៊ុនសាំស៊ុងដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ៕