ទ្រព្យសម្បត្តិមហាសេដ្ឋីអាមេរិកម្នាក់ កើនឡើង ៧ពាន់លានដុល្លារក្នុងមួយថ្ងៃ

អន្តរជាតិ

កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Symbotic Inc ដែលជំនាញលើស្វ័យប្រវត្តិកម្មឃ្លាំង បាន​រាយការណ៍​ពី​តម្លៃភាគហ៊ុន ដែលមានការកើនឡើងច្រើនជាង ៥០% ដោយក្នុងនោះ ម្ចាស់ភាគហ៊ុនធំគឺ មហាសេដ្ឋីអាមេរិក Richard B. “Rick” Cohen ទទួលបាន​ភាគលាភ​ច្រើនបំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CEOworld បានបង្ហាញថា ដោយសារតម្លៃភាគហ៊ុន​កើនឡើង​ខ្លាំង វាបានធ្វើឲ្យទ្រព្យសម្បត្តិរបស់​មហាសេដ្ឋីអាមេរិក កើនឡើងរហូតដល់ទៅ ៧ពាន់លានដុល្លារ ខណៈទ្រព្យសម្បត្តិសរុប​របស់លោកមានសរុប ២៥,៦ពាន់លានដុល្លារ។

បច្ចុប្បន្ន តម្លៃក្រុមហ៊ុន Symbotic មានការកើនឡើង ៣២,២៣ពាន់លានដុល្លារ បន្ទាប់ពីតម្លៃ​ភាគហ៊ុន​កើនឡើងច្រើនជាង ៥០ភាគរយ ពោលកាលពីខែមករា តម្លៃហ៊ុនគឺ ១១,៨៨ដុល្លារ ខណៈគិតត្រឹមដើមខែសីហានេះគឺ ៥៧,៩៨ដុល្លារ។

សូមជម្រាបដែរថា មហាសេដ្ឋី Rick Cohen គឺជា CEO ដ៏ជោគជ័យមួយរូបនៅសហរដ្ឋអាមេរិក ដោយ​កាន់កាប់​មុខរបរ​បន្តពីគ្រួសារ និងកែប្រែវាទៅជាអាជីវកម្មស្វ័យប្រវត្តិកម្មឃ្លាំង ដែល​បង្ហាញ​ពីការ​រីកចម្រើនខ្លាំង ក្នុងវិស័យឧស្សាហកម្មមនុស្សយន្ត៕