ឧកញ៉ា ឡូវ ហ៊ឺង រួម​ជា​មួយ​ឧកញ៉ា អែល សារ៉ុម ផ្លូវ​ផ្លូវ​១ខ្សែ​ជូន​ពលរដ្ឋ ស្រុកស្រីសន្ធរ

ជុំវិញ​ឧកញ៉ា

ក្នុង​គោល​បំណងចូលរួមការពារ និងទប់ស្កាត់ជម្ងឺកូវីដ១៩ ស្រមតាមការណែនាំ​របស់​ប្​រមុខ​​​រាជ​រដ្ឋាភិ​បាលនិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាក់ស្តែងនាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនា​ប​តី​តេជោ ហ៊ុន សែន និង​ឧកញ៉ា អែល សារ៉ុម អគ្គនាយកក្រុមហ៊ុន K E P Group និងលោក ប៊ុន វត្ថា អគ្គនាយកក្រុមហ៊ុន S-Auto បាន​នាំ​នូវ​ គ្រឿង​ឧបភោគ បរិភោគ គ្រឿងភេសជ្ជះ​ ម៉ាស ថ្នាំពេទ្យ និង​ថវិកា​មួយ​ចំនួន​ជា​អំណោយ​របស់​ឯកឧត្ដម​ ឧត្តម​សេនីយ ហ៊ុន ម៉ាណែត ផ្តល់ជូនកងវិស្វកម្មដែលកំពុងឈរជើង បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវលំ០១ខែ្សរ ឃុំ​ទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការគូសបញ្ជាក់របស់ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានអោយដឹងថា ប្រជាពល​រដ្ឋទូទាំងឃុំទងត្រឡាច និង ឧកញ៉ា ឡូវ ហ៊ឹង សូមចងចាំទុកជាប្រវត្តសាស្រ្ត ចំពោះ​ប្រមុខ​រាជ​រដ្ឋាភិ​បាល​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តល់​អំណោយដ៍ថ្លៃថ្លា​ដោយ​ជួយ​​ឧបត្ថម្ភការ​កសាង​ផ្លូវ​បេតុង១​ខ្សែ​ប្រវែង​ជិត​៧គីឡូម៉ែត្រ និងទទឹង៧តភ្ជាប់ទៅផ្លូវជាតិ​លេខ៨នៅក្នុងឃុំទងត្រឡាច។

ឆ្លៀតនាឧកាសនោះដែរ ឧកញ៉ា ឡូវ ហ៊ឹង ជំរាបជូនប្រជាពលរដ្ឋនៅតាមមួលដ្ឋាន ថា ផ្លូវ​បេតុង​នេះ​ក្រោយ​ពីស្ថាបនារួច មិនត្រឹមជួយសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺ​វានឹង​ធ្វើ​អោយ​ដីនិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋតំបន់នេះមានតម្លៃ ពិសេសដី​និង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែល​នៅអមសង្ខាងផ្លូវ និងទាក់ទាញដៃគូវិនិយោគផងដែរ លើស​ពី​នេះ​ទៀត ផ្លូវ​បេតុង​នឹង​ស្ថាបនា​រួច​រាល់​លិច​ចេញរូបរាងនាពេលខាងមុខនិងមានការរៀបចំ ការសាង​សង់បង្គោល​ភ្លើង​បំភ្លឺផ្លូវ​ដោយ​បំពាក់​ប្រព័ន្ធស៊ុលឡា ក្នុង​គោល​បំណង​អោយ​​បងប្អូនប្រជាពលរដ្ឋកាន់​តែងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ។

ឧកញ៉ា ឡូវ ហ៊ឺង បានប្រសាសន៍ សូមបងប្អូនដែលកំពុងរស់នៅក្នុងភូមិនិងសហគមន៍ សូម​ចងចាំនិងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មាន​ទឹកអាល់កុល​និងជែល​សម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅ ម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗ ពោលការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យ​រស់នៅល្អ ដើម្បីសុខភាពនិងអាយុជិវិតរស់នៅបានយូរអង្វែង។

ជាចុងក្រោយ ឧកញ៉ា ឡូវ ហ៊ឺង សំណូមពរអោយសូមអោយបងប្អូនប្រជាពលរដ្ឋសូមមានការថែទាំសុខភាពត្រូវអនាម័យជាប់ជាប្រចាំក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគ Covid19 ដែលជាជម្ងឺមួយដែលឆ្លងជាសកល និងបានកំពុងសម្លាប់មនុស្សពីមួយថ្ងៃទៅថ្ងៃ ក្នុងពិភពលោកយើងនេះ។ អំណោយរបស់ឯកឧត្តម ឧត្តមសេនីយ ហ៊ុន ម៉ាណែត រួមមានគ្រឿងឧបភោគ បរិភោគ គ្រឿងភេសជ្ជះ ម៉ាស ថ្នាំពេទ្យ និងថវិកាមួយចំនួនផ្តល់ជូន កងវិស្វកម្មប្រមាណ៥០នាក់ និងប្រជាពលរដ្ឋប្រមាណ២៥០គ្រួសារទទួលបានថ្នាំពេទ្យនិងថវិកាមួយចំនួនផងដែរ ដោយឡែក សីម៉ង១០តោនសម្រាប់ចាក់សាបចិញ្ចើមផ្លូវ គឺជាការឧបត្ថម្ភរបស់ ឯកឧត្តម គតិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ៕