ផែនការវិលចូលស្រុកកំណើត របស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នឹងត្រូវពន្យារពេល រហូតដល់គណបក្សភឿថៃ បង្កើតរដ្ឋាភិបាលថ្មីបាន។ នេះបើតាមការចុះផ្សាយពីកាសែត Bangkokpost។
រំលឹកបន្តិចថា អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានបង្ហើបឲ្យដឹងពីគម្រោងវិលចូលប្រទេសថៃវិញ នាថ្ងៃទី ១០ ខែសីហាខាងមុខ បើទោះជាទទួលបានការគម្រាមចាប់ខ្លួនពីក្រុមប៉ូលិសថៃក្ដី។
ដោយឡែក ចំពោះការពន្យារពេលមកជាន់ទឹកដីថៃរបស់ថាកស៊ីននេះ គឺដើម្បីធានាសុវត្ថិភាពរបស់លោក ខណៈមានប្រភពមួយចំនួនលើកឡើងថា ថាកស៊ីន រង់ចាំឱកាសរហូតដល់គណបក្សភឿថៃ ដឹកនាំប្រទេស ទើបលោកវិលចូលស្រុកវិញ។
សូមជម្រាបដែរថា លោក ថាក់ស៊ីន បានភៀសខ្លួនចេញពីប្រទេសថៃតាំងពីឆ្នាំ ២០០៨ បន្ទាប់ទទួលរងកាចោទប្រកាន់ពីតុលាការកំពូល ទាក់ទងនឹងការទិញដីមួយកន្លែង អំឡុងពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី៕