ជឿអត់ មានត្រឹម $780/ខែ ទិញផ្ទះនៅ គម្រោង ផាក លែន ពោធិ៍ចិនតុង ហើយឥតការប្រាក់រហូតដល់ ២៥ខែ

អាជីវកម្ម

គម្រោង ផាក លែន ពោធិ៍ចិនតុង របស់ក្រុមហ៊ុន ជីប ម៉ុង បានប្រកាសបើកលក់ទីតាំងថ្មី នៅថ្ងៃទី០៥-០៦ ខែសីហាខាងមុខនេះ ជាមួយការផ្ដល់​ជូន​អតិថិជនដ៏ពិសេសបំផុត រយៈពេល២ថ្ងៃ ជាមួយការបង់ប្រាក់​ប្រចាំខែ​ទាប ត្រឹមតែ ៧៨០ដុល្លារ/ខែប៉ុណ្ណោះ។ បន្ថែមពីនេះ អតិថិជនក៏នឹងមានបង្វិលកងសំណាង​ឈ្នះប័ណ្ណបញ្ចុះ​តម្លៃ​រហូត​ដល់ ៨០០០​ដុល្លារ​ ហើយកាន់តែអស្ចារ្យ ជម្រើសបង់ប្រាក់តិចជាមុន និងឥតការប្រាក់យូរជាងមុន រហូតដល់ ២៥ខែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផាក លែន ពោធិ៍ចិនតុង គឺជាគម្រោងដ៏លេចធ្លោមួយ ក្នុងចំណោមគម្រោងសាងសង់​លំនៅដ្ឋាន​ជាច្រើនផ្សេង​ទៀត របស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានបើកលក់តាំងពីដើមឆ្នាំ២០២២ មកម្ល៉េះ។ បើទោះបីជាសេដ្ឋកិច្ច​សកល កំពុងមានការថមថយបន្តិចក៏ពិតមែន ក៏ប៉ុន្តែ គម្រោង ផាក លែន ពោធិ៍ចិនតុង នៅតែបន្តដំណើរការ​សាងសង់​ជាធម្មតា ប្រកបដោយវឌ្ឍនភាព និងត្រៀមរួមជាស្រេច ក្នុងការប្រគល់ផ្ទះជូនអតិថិជន ចូលមករស់នៅ និងប្រកបអាជីវកម្ម ក៏ដូចជាបើកសាងសង់ប្លុកថ្មីជាបន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន។

គម្រោង ផាក លែន ពោធិ៍ចិនតុង ស្ថិតនៅក្នុងទីតាំងដ៏អំណោយផល ពោល​គឺស្ថិតនៅត្រឹមតែ ២នាទី ពី​មហាវិថី សហព័ន្ធរុស្សី ដែលមានចរន្តសេដ្ឋកិច្ច ពាណិជ្ជកម្មចម្រុះ និងប្រជាជនរស់នៅដ៏ច្រើនកុះករ។ គម្រោងនេះមានផ្លូវ​ខ្វាត់ខ្វែង ពីមហាវិថីសហព័ន្ធរុស្សី ផ្លូវ137K និងផ្លូវ113K នាំមកនូវចរាចរណ៍មមាញឹក ល្អបំផុតសម្រាប់ប្រភេទ​ផ្ទះអាជីវកម្មបែបទំនើប។

អ្វីដែលជាភាពទាក់ទាញ និងប្រកបដោយផាសុកភាពនោះ គឺការគិតគូប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយ​ជូន​អតិថិជន មានឧទ្យានធម្មជាតិបៃតង ដែលផ្ដល់មុខងារយ៉ាងសម្បូរបែប តម្រូវតាមការរស់នៅឱ្យកាន់តែល្អ​ប្រសើរ​បំផុត។ ទីធ្លាសួនដ៏ធំទូលាយ ដែលអាចរត់ហាត់ប្រាណ ប្រកបដោយភាពស្រស់ស្រាយគ្រប់ពេលវេលា រួមទាំង​មានកន្លែងក្មេងលេង ប្រកបដោយបរិយាកាសល្អ, ដើមឈើធំៗផ្ទាល់ក្នុងគម្រោង ផ្តល់នូវម្លប់ត្រជាក់ និងភាព​ស្រស់​បំព្រងជារៀងរាល់ថ្ងៃ។

គម្រោង ផាក លែន ពោធិ៍ចិនតុង បានសាងសង់លំនៅឋានប្រណីតៗ ជាច្រើនប្រភេទដូចជា វីឡា ឃ្វីន, វីឡា ឃ្វីន A, វីឡា ឃ្វីន B II, វីឡាភ្លោះ SII, វីឡា កូនកាត់ A S II, វីឡា កូនកាត់ B III និង ហ្សប ហៅស៍ II។

កុំភ្លេចណា៎! ទទួលយកប្រូម៉ូសិនដ៏មហាអស្ចារ្យ និងមិនធ្លាប់មាន ធំៗចំនួន ៣ ពីគម្រោងលំនៅឋាន ផាក លែន ពោធិ៍ចិនតុង នៅថ្ងៃទី០៥-០៦ ខែសីហា នេះ ព្រោះចំនួនមានកំណត់៕