ស្វាមីលោកជំទាវឧកញ៉ា សេង សុវីរដ្ឋា ទទួលការតែងតាំងជា «រដ្ឋលេខាធិការ» ក្រសួងរៀបចំដែនដី

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ បាន​ត្រាស់បង្គាប់​​តែងតាំង​មុខតំណែង​ លោក ហេង ឡាលីន ​​ជា​រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ​​​​នៅ​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុន​ទទួល​បាន​ការ​តែងតាំង​នេះ លោក ហេង ឡាលីន ជា​នាយទាហាន​ជាន់ខ្ពស់​មួយ​រូប ដោយ​មាន​ឋានន្តរស័ក្តិ​ ​ឧត្តមសេនីយ៍ទោ (ផ្កាយ២) និង​មានតួនាទី​ជា​មេបញ្ជាការរង នៃកងពលតូចលេខ៧០។ លោក​ជា​ស្វាមី​ របស់​លោកស្រី សេង សុវីរដ្ឋា ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា កាលពីដើមខែមីនា ឆ្នាំ២០១៩។ លោកស្រី សេង សុវីរដ្ឋា ជាពាណិជ្ជករវ័យក្មេងមួយរូប ដែលតែងតែ​បរិច្ចាគថវិកាជួយ​ការងារ​សង្គមជាញឹកញាប់ ​​និង​​​​ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្តល់​គោរមងារជា​ «ឧកញ៉ា» ​កាលពី​ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣៕