ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនលោក សុខ ចំរើន

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ លោក​ សុខ ចំរើន​ ជា​ «ឧកញ៉ា» ​នៅ​​ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» ជូនលោក​ សុខ ចំរើន​​ លេខ នស/រកត/០៨២៣/១៧៦៩ នេះ ត្រូវបាន​ធ្វើ​ឡើង​តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​ សុខ ចំរើន ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​ម្ចាស់​ហាងលក់គ្រឿងអលង្ការ ភីអរ (PR Fine Jewelry) ស្ថិត​នៅ​បុរី ដឺព្រីមៀលែន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកជា​ស្វាមី​របស់​លោកស្រី អ៊ុក ចរិយា ម្ចាស់ហាងថែរក្សាសម្ផស្ស លំអ ប៊ីយូធី (LOM Or Beauty) ស្ថិត​នៅ​ម្តុំបឹងកក់ ខាងក្រោយផ្សារអ៉ីដិន ហ្គាដិន ​ដែល​ជា​កូនស្រី លោក អ៊ុក រ៉ុង ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន៕