ប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងមកទស្សនកិច្ចនៅវៀតណាមក្នុងគោលដៅផ្លាស់ប្តូរទំនាក់ទំនង

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមនៅពេលឆាប់ៗខាងមុខនេះ ក្នុងគោលបំណងផ្លាស់ប្តូរទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងយុទ្ធនាការរៃអង្គាសប្រាក់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ New Mexico កាលពីថ្ងៃទី៨ ខែសីហាម្សិលមិញ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយថា លោកនឹងអាចធ្វើដំណើរទៅប្រទេសវៀតណាមក្នុងពេលឆាប់ៗខាងមុខ នៅក្នុងគោលដៅផ្លាស់ប្តូរទំនាក់ទំនងជាមួយទីក្រុងហាណូយ ក្នុងបរិបទនៃភាពតានតឹងជាមួយចិននៅក្នុងតំបន់។

ជាមួយគ្នានោះ លោកចូ បៃដិន ក៏បានពន្លយបង្ហើបពីគម្រោងទស្សនកិច្ចនៅវៀតណាម ក៏ព្រោះថាវៀតណាមមានគោលដៅចង់បង្កើនកម្រិតទំនាក់ទំនងជាមួយអាមេរិកដែលចង់ក្លាយជាដៃគូសំខាន់អាមេរិក។

យ៉ាងណាមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់លម្អិតពីកាលបរិច្ឆេទនៃគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម របស់លោកចូ បៃដិន នោះឡើយ៕