មកស្គាល់ប្រទេសសំបូរមហាសេដ្ឋីរស់នៅច្រើនបំផុត ខណៈអាមេរិក និងចិនឈរនៅកំពូលតារាង

អន្តរជាតិ

បច្ចុប្បន្ន ចំនួនមហាសេដ្ឋីសរុបទូទាំងពិភពលោកគឺមានប្រមាណ ២ ៦៤០នាក់ ខណៈក្នុងនោះ អាមេរិកមានមហាសេដ្ឋី ៧៣៥នាក់ និងចិនមាន ៤៩៥នាក់ ធ្លាក់ចុះ ៤៤នាក់ បើធៀបនឹងឆ្នាំទៅ ដែលមាន ៥៣៩នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក ក្នុងចំណោមមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូបវិញ មានបុគ្គល ៨នាក់​ជាជនជាតិអាមេរិក ខណៈចិនមិនមានជាប់ក្នុងបញ្ជី Top 10 នោះឡើយ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេស ដែលមានមហាសេដ្ឋីរស់នៅច្រើនបំផុត គិតត្រឹមឆមាសទីមួយ នៃឆ្នាំ ២០២៣នេះ ផ្អែកតាមការរាយការណ៍ពីគេហទំព័រ Yahoo៖

១/សហរដ្ឋអាមេរិក មានមហាសេដ្ឋីរស់នៅ ៧៣៥នាក់

២/ប្រទេសចិន មានមហាសេដ្ឋីរស់នៅ ៤៩៥នាក់

៣/ប្រទេសឥណ្ឌា មានមហាសេដ្ឋីរស់នៅ ១៦៩នាក់

៤/ប្រទេសអាល្លឺម៉ង់ មានមហាសេដ្ឋីរស់នៅ ១២៦នាក់

៥/ប្រទេសរុស្ស៊ី មានមហាសេដ្ឋីរស់នៅ ១០៥នាក់

៦/ទីក្រុងហុងកុង មានមហាសេដ្ឋីរស់នៅ ៦៦នាក់

៧/ប្រទេសអ៊ីតាលី មានមហាសេដ្ឋីរស់នៅ ៦៤នាក់

៨/ប្រទេសកាណាដា មានមហាសេដ្ឋីរស់នៅ ៦៣នាក់

៩/ចក្រភពអង់គ្លេស មានមហាសេដ្ឋីរស់នៅ ៥២នាក់

១០/កោះតៃវ៉ាន់ មានមហាសេដ្ឋីរស់នៅ ៥២នាក់៕